ខេត្តព្រះសីហនុ ៖ រឿងគួរឲ្យចម្លែកទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋឈ្នះក្តី ទៅលើឧកញ៉ាម្នាក់ តាំងពីសាលាដំបូងខេត្តរហូតដល់ តុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល ជាក់ស្ដែងទំនាស់ដីធ្លី រវាងលោកស្រី ខូវ ប៉ោស៊ាង ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែល លោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់តុលាការកំពូល ដោយសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ២ ក្រុង.ខេត្តព្រះសីហនុ ទៅឲ្យលោក ស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែសាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក ឧកញ៉ា […]
ភ្នំពេញៈ បន្ទាប់ពីទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតថ្មី ប្រទេសហ្វីលីពីន ប្រចំានៅព្រះរាជាណាចក្រកម្ពុជារួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យ លោកជំទាវ ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា បន្តទៀត។ សម្តេចបានគំាទ្រនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសឹង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ […]
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងឯកឧត្តមអគ្គរាជទូតក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ។ […]