ក្រុមហ៊ុន Zhengzhou Chen’s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃពុធ ទី៦ វិច្ឆិកា ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។ សូមបញ្ជាក់ថាធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ ១៩៩៣ ជាមួយនឹងការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ន ធនាគារ មានសាខារបស់ខ្លួនរហូតដល់ ២១សាខា ដោយមាន ១៣សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនឈឺក្បាលនឹងអ្នកចាំតែថា ឬចាំតែរិះគន់មកលើការដឹកនាំរបស់សម្តេចនោះទេ ។ អ្នកថា ចេះតែថា តែអ្នកធ្វើចេះតែធ្វើ ព្រោះអ្នកថាគេជោគជ័យនៅពេលដែលយើងឈឺក្បាល ប៉ុន្តែផ្ទុយទៅវិញ សម្តេចមិនខ្វល់នឹងអ្នកដែលចាំតែថានោះ ទេ ពោលត្រូវខិតខំអភិវឌ្ឍន៍ឱ្យបានច្រើនលើគ្រប់វិស័យ ដើម្បីបានជាផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា អគារ ស្នាក់នៅរបស់គ្រូបង្រៀននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានថ្លែងបញ្ជាក់ថា បើសិនជារវល់តែអង្គុយតូចចិត្តនឹងគេថា គឺទៅមិនរួចទេ ព្រោះអ្នកធ្វើមិនដែលល្អឥតខ្ចោះឡើយ ប៉ុន្តែទោះជា យ៉ាង ណាសម្តេចនឹងបន្តខិតខំក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យបានកាន់តែច្រើន ដើម្បីបានជាប្រយោជន៍ ដ៏ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា ចំពោះអ្នករិះគន់ មិនអាចទៅអង្វរពួកគេឱ្យឈប់និយាយបានទេ ប៉ុន្តែអ្វីដែលសម្តេច ធ្វើឱ្យអ្នករិះគន់នោះចាញ់ គឺតាមរយៈនៃការខិតខំរបស់សម្តេចដែលជាភស្តុតាងជាក់ស្តែង។ គ្មានអ្នកណាដែលល្អ ឥតខ្ចោះ ហើយត្រូវបានគេគោរពស្រឡាញ់គ្រប់គ្នាទេ ប៉ុន្តែអ្វីដែលសំខាន់ គឺការធ្វើពិតប្រាកដ ពោលគឺធ្វើយ៉ាង ណាឱ្យប្រជាពលរដ្ឋដែលនៅកៀក និងនៅជាមួយយើង ទទួលបានផលប្រយោជន៍ជាក់ស្តែង និងទទួលស្គាល់នូវអ្វី […]