នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ប្រទេសកូរ៉េខាងត្បូងចំនួនពីរគឺ Hyundai Motor និង Kia Corp បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Baidu ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់តភ្ជាប់នៅក្នុងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ប្រភពបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងឃើញក្រុមហ៊ុនទាំង ៣សហការគ្នាលើការបង្កើតលក្ខណៈពិសេស និងសេវាកម្មរថយន្ត ដែលភ្ជាប់គ្នាដោយការប្រើប្រាស់ជំនាញរបស់ Baidu លើផ្នែកដូចជា ការបើកបរស្វ័យភាព ឬដោយស្វ័យប្រវត្តិ (autonomous driving), cloud computing និងបញ្ញាសិប្បនិម្មិត (AI)។
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រមឹកខួបផឹកស្រវឹងយកផ្លែដូងមកគប់ក្បាលប្រពន្ធ ទ្រាំលែងបានក៏យកគល់ប្ញស្សីមកសំពងក្បាលវិញបណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែង ហើយស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ។ ស្ត្រីជាប្រពន្ធដែលត្រូវចាប់ខ្លួន ឈ្មោះ ជា រ៉េត អាយុ៤០ឆ្នាំ រស់នៅភូមិខាងលើ មានកូន៣នាក់ ហើយប្តីដែលស្លា.ប់ឈ្មោះ ឆែម ថងយូ អាយុ៤១ឆ្នាំ ។ លោក តាន់ សុគន់ មេប៉ុស្តិ៍នគរបាលឃុំចំណោមបានប្រាប់ថា កាលពីវេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មានករណីឃា.ត.ក.ម្មប្រពន្ធវាយប្តីនិងគល់ប្ញស្សីបណ្តាលឱ្យស្លា.ប់ក្នុងថ្លុកឈាម ។ លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនស្ត្រីខាងលើ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំចំណោមបានសារភាពថា ខ្លួនពិតជាបានវ៉ៃប្តីបណ្តាលឱ្យស្លា.ប់មែន ព្រោះតែប្តីមកពីផឹកបានរករឿងប្រើអំពើហិង្សាដោយយកដូងខ្ចីមកគប់ក្បាលខ្លួន ហើយស្ទុះមកច្របាច់ក.គាត់ទៀត ។ ហើយគាត់ក៏ រើបំរះបានយកគល់ប្ញស្សីប្រវែងជាង១ម៉ែត្រវ៉ៃសំពងចំក្បាលជាច្រើនដំបងភ្លាមៗវិញ ។ លោក តាន់ សុគន់ បានបញ្ជាក់ថា នៅពេលដែលស្ត្រីជាប្រពន្ធសំពងប្តីនិងដំបងឫស្សីបណ្តាលស្លាប់គឺគាត់នៅ៣នាក់ប្តីប្រពន្ធកូនប្រុសពៅម្នាក់ កូន២នាក់ទៀតទៅធ្វើការនៅប្រទេសថៃ ។ ហើយនៅពេលកើតហេតុ កូនពៅទៅដាក់កណ្តុរ ហើយគាត់នៅផ្ទះម្នាក់ឯង ប្តីមកពីផឹកស្រវឹងក៏កើតរឿងរ៉ាវបែបនេះ ៕
ភ្នំពេញៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកអូន ស៊ីតណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានប្រាប់ថាបទល្មើសនេសាទក្នុងខេត្តព្រៃវែងថយចុះបានដោយសារមានការចូលរួមតាមឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាននិងសហគមន៍នេសាទដែលបានផ្តល់ដំណឹងមកជលផលឱ្យចុះធ្វើការបង្ក្រាបបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ លោកអូន ស៊ីតណាត នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែងបានប្រាប់ទៀតថា បើពឹងទៅលើកម្លាំងជំនាញជលផលគឺមិនអាចទប់ស្កាត់បទល្មើសនេសាទបានទេ ដោយសារកម្លាំងមាន តិចតួចណាស់ហើយពេលទៅដល់កន្លែងណាអ្នកនេសាទខុសច្បាប់បានស្គាល់ច្បាស់រត់គេចអស់នៅសល់តែវត្ថុតាងគ្មានម្ចាស់ ។ កម្លាំងជលផលពីមួយឆ្នាំទៅមួយឆ្នាំថយចុះជាលំដាប់ដោយសារដល់អាយុចូលនិវត្តហើយមិនមានគោលការណ៍ឱ្យរើសថ្មីមកបំពេញបន្ថែម។ ពាក់ព័ន្ធទៅនឹងការងារបង្ក្រាបបទល្មើសនេសាទនេះកាលពីថ្ងៃទី២៧ ខែធ្នូ ផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់នេសាទរដ្ឋបាលជលផលទួលតាកែវ ចុះ ស្រាវជ្រាវត្រួតពិនិត្យបទល្មើសជលផលនៅចំណុចក៏ព្រែកបាទង សហគមន៍នេសាទបាទងសាមគ្គី៧មករានៅភូមិពាមស្តី ឃុំព្រែកជ្រៃ ស្រុកពោធិរៀង បានមួយករណីដោយបំផ្លាញចោលលូសាច់អួនចំនួន៦មាត់, របាំងសាច់អួនប្រវែង២១០ម៉ែត្រ និងចម្រឹងចំនួន១៤០ដើម៕