បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

ការិយាល័យ Huawei នៅប្រទេសបារាំងកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាហិរញ្ញវត្ថុ

ការិយាល័យរបស់ក្រុមហ៊ុន Huawei នៅប្រទេសបារាំង ត្រូវបានឆ្មក់ចូលដោយរដ្ឋអាជ្ញាផ្នែកហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមដែលធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញាផ្នែកហិរញ្ញវត្ថុ ជុំវិញការចោទប្រកាន់ថាបាន «រំលោភលើសុជីវធម៌» ដែលមានជាប់ទាក់ទងទៅនឹងបទល្មើសដូចជា អំពើពុករលួយ បក្សពួកនិយម និងការជួញដូរ។ ការវាយឆ្មក់នេះបានកើតឡើងកាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena។  

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

Elon Musk ត្រូវឡើងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ករណីសង្ស័យក្លែងបន្លំមូលបត្រពេលទិញយក Twitter

ចៅក្រមសហព័ន្ធអាមេរិក បានឲ្យដឹងនាពេលថ្មីៗនេះថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ត្រូវតែឡើងផ្តលសក្ខីកម្មនៅចំពោះមុខគណៈកម្មការមូលបត្រអាមេរិក ដែលហៅកាត់ថា SEC ដើម្បីផ្តល់ចម្លើយពីការទិញយកបណ្តាញសង្គម Twitter កាលពីឆ្នាំ២០២២ ក្នុងតម្លៃខ្ទង់៤៤ពាន់លានដុល្លារអាមេរិក និងករណីសង្ស័យក្លែងបន្លំមូលបត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។   នៅក្នុងដីកាចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ចៅក្រមសហព័ន្ធ Laurel Beeler បានសរសេរថា «ទោះបីជា Musk និងក្រុមច្បាប់របស់លោកបានប្រកែកលើដីកាកោះហៅរបស់ SEC ក្នុងរឿងនេះក៏ដោយ ក៏និយតករហិរញ្ញវត្ថុសហព័ន្ធគឺ «មានអំណាចរបស់ខ្លួន» និង ច្បាស់លាស់បន្តស្វែងរកព័ត៌មានពាក់ព័ន្ធចំពោះការស៊ើបអង្កេត។ និយតករហិរញ្ញវត្ថុសហព័ន្ធ និង Musk ឥឡូវនេះ មានពេលមួយសប្តាហ៍ដើម្បីកំណត់កាលបរិច្ឆេទអំពីការឡើងផ្តល់សក្ខីកម្ម។    

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

ក្រសួងការងារ បានបញ្ជូនគ្រូបច្ចេកទេសទៅធ្វើការបណ្តុះបណ្តាលលើ «វិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី» នៅវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ប្រទេសចិន

នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនគ្រូបច្ចេកទេសទៅធ្វើការបណ្តុះបណ្តាលលើ «វិស័យមេកានិក រថយន្ត សំណង់ និងអគ្គិសនី» ដែលបានរៀបចំរយៈពេលចំនួន ១២ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងចំណេះដឹង ជំនាញបច្ចេកទេសរបស់គ្រូបច្ចេកទេស និងពង្រឹងសមត្ថភាព នៃការបង្រៀនរបស់គ្រូបច្ចេកទេស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសវិទ្យាស្ថានបច្ចេកទេសហឺណាន និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ក្នុងការទទួលយកបទពិសោធន៍ថ្មីៗ ។ ដូចជាការអនុវត្តវិធីសាស្ត្របង្រៀន ការអភិវឌ្ឍ និងអនុវត្តន៍កម្មវិធីសិក្សា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក៕

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

តើមានអ្វីកើតឡើងខ្លះក្នុងរយៈពេលត្រឹម ១ នាទី លើប្រព័ន្ធអ៉ីនធើណិត?

–  វីដេអូលើ YouTube ប្រមាណ ៦៩៤ ០០០ ម៉ោង ត្រូវបានទស្សនា –  គណនីក្លែងក្លាយលើ Facebook ប្រមាណ ១១ ០៣៥ ត្រូវបានលុបចោល –  គេហទំព័រ Google ត្រូវបានប្រើប្រាស់ ២,៤ លានដង –  រូបភាពជាង ៣ លានរូប ត្រូវបានថតយក –  សារអេឡិចត្រូនិក ជាង ២៤១ លានសារ ត្រូវបានផ្ញើចេញ –  បណ្ដាញសង្គម Instagram ត្រូវបានចូលទស្សនាជាង ១០,៤លាននាទី –  កម្មវិធីទូរស័ព្ទ ជាង ២៧១ ៣០៩ ត្រូវបានទាញយកពីក្នុង App Store – eDiscoveryToday

បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២០០០នាក់ មកកាន់ព្រះរាជាណាចក្រកម្ពុជា។

នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វេីមនុស្សធម៌ ជួយសង្គ្រោះជីវិត លេីកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។   “កម្ពុជាតូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និងអាយុជីវិតអ្នកទេសចរជាង ២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាតឱ្យចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំងអស់ ដើម្បីផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជាការរំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច គឺបានសបញ្ជាក់ច្បាស់ ពីចក្ខុវិស័យដ៏វែងឆ្ងាយ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន។   🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram […]

បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

ស្របពេលបច្ចេកវិទ្យាថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមានការវិវត្តន៍ក្នុងល្បឿនលឿនហួសពីការរំពឹងទុក រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនទីមគ្គទេសក៍ពាក់ព័ន្ធ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។   យោងតាមគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ បានឱ្យដឹងថា វិស័យហិរញ្ញវត្ថុជាវិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលរងឥទ្ធិពលយ៉ាងខ្លាំង ទាំងវិជ្ជមាន និងអវិជ្ជមានពីភាពរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនៃដំណាក់កាលដែលសកលលោកបាន និងកំពុងទទួលរងនូវឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្មទី៤។   បច្ចេកវិទ្យាដែលបាន និងកំពុងធ្វើបរិវត្តកម្មរបៀបនៃការធ្វើធុរកិច្ច និងការផ្តល់សេវាហិរញ្ញវត្ថុប្រពៃណីធ្វើឱ្យលេចឡើងនូវ “បច្ចេកវិទ្យាហិរញ្ញវត្ថុ” ។  

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើការស្រាវជ្រាវផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។   ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។   ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។  

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកា

និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។   អាស្រ័យហេតុនេះ សូមសមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គមដែលចេញពីទំព័រខាងលើ។ សូមអរគុណ!  

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន

  សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។   លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។   លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ។  

បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

Realme GT5 Pro នឹងចេញមកជាមួយអេក្រង់កម្រិតពន្លឺភ្លឺច្បាស់ជាង បើធៀបនឹង iPhone 15 Pro Max

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Realme បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល Realme GT5 Pro ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទថ្មីដែលមានកម្រិតពន្លឺភ្លឺខ្លាំងរហូតដល់ 3,000nits ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។   តាមរយៈការបង្ហាញចុងក្រោយនេះ Realme GT5 Pro ក្លាយជាស្មាតហ្វូនដែលមានអេក្រង់ភ្លឺជាងគេបំផុត បើធៀបនឹងស្មាតហ្វូនជំនាន់មុនៗរបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀតដូចជា Samsung និង Apple ជាដើម។ ជាក់ស្តែងចំពោះម៉ូដែល Realme GT2 Pro ដែលស្ថិតក្នុងក្រុមហ៊ុនតែមួយត្រូវបានបំពាក់គេដោយអេក្រង់កម្រិតពន្លឺ 1,300nits ចំណែកក្រុមហ៊ុនកូរ៉េ Samsung ម៉ូដែល Galaxy S23 Ultra ត្រូវបានបំពាក់ដោយអេក្រង់មានពន្លឺ 1,750nits និងក្រុមហ៊ុនអាមេរិក Apple ម៉ូដែល iPhone 15 Pro Max ត្រូវបានបំពាក់ដោយអេក្រង់មានកម្រិតពន្លឺ 2,000nits។

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

YouTube ចាប់ផ្តើមដាក់ដំណើរការមុខងារបិទ Ads ជាសកលហើយ

កម្មវិធីចែករំលែកវីដេអូអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube បានដាក់ចេញមុខងារហាមឃាត់ការផ្សាយពាណិជ្ជកម្ម (Ads) នៅទូទាំងប្រទេសហើយ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។   ត្រឡប់ទៅខែមិថុនា Google ដែលជាក្រុមហ៊ុនមេរបស់ YouTube បានធ្វើតេស្ដសាកល្បងនូវមុខងារថ្មីមួយ ដែលមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើជម្រើសកម្មវិធីបិទ Ads ផ្ទាំងពាណិជ្ជកម្ម នៅអំឡុងពេលទស្សនាវីដេអូនៅលើ YouTube នោះទេ។ ប៉ុន្តែក្រោយការសាកល្បងមួយរយៈ ពេលនេះ YouTube បានធ្វើការប្រកាសជាផ្លូវការហើយ ថាខ្លួនកំពុងបើកដំណើរការហាមឃាត់ Ads ផ្ទាំងពាណិជ្ជកម្មនោះដល់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ដោយតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រើសេវាកម្ម YouTube Premium ប្រសិនបើចង់ទស្សនាវីដេអូដោយគ្មានផ្ទាំងពាណិជ្ជកម្មរំខាន។

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាសទទួលពាក្យសម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់ ក្រោមកម្មវិធីបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ (១.៥លាននាក់)។   នាញដែលអាហារូបករណ៍ផ្តល់ជូនរួមមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន១៥០នាក់, ការដំឡើងបណ្តាញបំពង់ទឹក ចំនួន ៦០នាក់, ការងារកំបោរ ចំនួន៦០នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហរដ្ឋាន ចំនួន ១២០នាក់, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ចំនួន៦០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ៩០នាក់ និងការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន ៦០នាក់។ លក្ខខណ្ឌនៃការជ្រើសរើស ៖ មានប័ណ្ណក្រីក្រ១ ឬក្រីក្រ២, ប័ណ្ណងាយរងហានិភ័យ។   សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ 070 37 31 67 / 012 70 09 11 ឬទៅកាន់វិទ្យាស្ថានដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវិថីសម្តេចវិបុលបញ្ញា សុខ […]

បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី និងតួកគីចរចាលើកិច្ចព្រមព្រៀងអភិវឌ្ឍបច្ចេកវិទ្យាអវកាស

ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយប្រទេសតួកគី លើកិច្ចព្រមព្រៀងទ្វេភាគីតាមដែលអាចធ្វើទៅបាន ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Datuk Arthur Joseph Kurup ថ្លែងថា ការពិភាក្សាឆ្លងរដ្ឋាភិបាលកំពុងត្រូវបានដឹកនាំដោយទីភ្នាក់ងារអវកាសម៉ាឡេស៊ី (Mysa) រួមជាមួយនឹងក្រុមហ៊ុនឧស្សាហកម្ម-រដ្ឋាភិបាលម៉ាឡេស៊ីសម្រាប់បច្ចេកវិទ្យាខ្ពស់ (MIGHT) ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស។   លោកអនុរដ្ឋមន្រ្តីបន្តថា កិច្ចសហការនេះ នឹងផ្តោតលើការចែករំលែកជំនាញតាមដែលអាចធ្វើទៅបាន និងការអភិវឌ្ឍន៍ទេពកោសល្យ ដើម្បីជួយអ្នកជំនាញក្នុងស្រុក លើបច្ចេកវិទ្យាផលិតផ្កាយរណប។ លោក Kurup បន្ថែមថា យ៉ាងហោចណាស់ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសក្នុងស្រុកចំនួន ១០ បានចាប់ដៃគ្នាបង្កើតសាជីវកម្មឧស្សាហកម្មអវកាសម៉ាឡេស៊ី (Masic)។

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

Samsung គ្រោងនាំចេញស្មាតហ្វូនអេក្រង់បត់ចំនួន ២០លានគ្រឿងនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូង Samsung កំពុងកំណត់គោលដៅដាក់លក់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួនឱ្យបានចំនួន ២០លានគ្រឿងនៅឆ្នាំ២០២៤ខាងមុខនេះ ដែលក្នុងនោះរួមមានម៉ូដែល Galaxy Z Fold5/ Z Flip5 បច្ចុប្បន្ន និងម៉ូដែល Galaxy Z Fold6/ Z Flip 6 ដែលត្រៀមចេញលក់នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ប្រភពពី The Elec បានឱ្យដឹងថា ការរំពឹងទុករបស់ Samsung អាចជាការពិតព្រោះថា តាមរយៈរបាយការណ៍ដាក់លក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣នេះ កំពុងកើនឡើងដែលអាចឈានដល់ចំនួនដាក់លក់ស្មាតហ្វូនបានដល់ទៅ ១០លានគ្រឿងឯណោះ។ ពោលគឺគេរំពឹងថា នឹងបានមកពីម៉ូដែល Galaxy Z Fold4/ Z Flip4 ដែលប្រកាសចេញកាលពីឆ្នាំមុនចំនួន ៣លានគ្រឿង និងម៉ូដែលថ្មី Galaxy Z Fold5/ Z Flip5 ចំនួន ៧លានគ្រឿង។

បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ស្ថាប័នអន្តរជាតិចំនួន២ បានស្នើឱ្យកម្ពុជាកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត

គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) និងក្រុមហ៊ុន Access Now ស្នើឱ្យក្រសួងគួរតែកែសម្រួលសេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត ដោយសារសេចក្ដីព្រាងច្បាប់នេះមិនបានការពារ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សដែលត្រូវបានការពារក្នុងច្បាប់អន្តរជាតិ។ ការស្នើបែបនេះឡើងតាមរយៈលិខិតរួមដែលបានចុះហត្ថលេខាដោយលោក Ian Seiderman នាយកផ្នែកច្បាប់ និងគោលនយោបាយនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ និងលោក Raman Jit Singh Chima ជាអ្នកដឹកនាំសន្តិសុខតាមអ៊ីនធឺណិតសកលនៅក្រុមហ៊ុន Access Now បានដាក់ជូនលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍របស់កម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងលិខិតរួមគ្នានេះ បានស្នើឱ្យក្រសួងគួរតែធ្វើវិសោធនកម្មខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត (Cybersecurity) ដើម្បីនាំយកមកនូវបទប្បញ្ញត្តិស្របតាមស្តង់ដាសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូចំនួន៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។ យោងតាមហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ត្រូវបានដាក់ដំណើរដំណាល់គ្នានឹងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងនិងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាងក្រសួងនិងគ្រឹះស្ថានសិក្សាខាងលើ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្រសួងឱ្យដឹងថា ពិធីដាក់ដំណើរការកម្មវិធី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ធ្វើឡើងក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ សរុបប្រមាណ៣០០នាក់។

កម្សាន្ត បច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

Google នឹងបង្កើតកុំព្យូទ័រយួរដៃនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នឹងចាប់ផ្តើមផលិតកុំព្យូទ័រយួរដៃម៉ាក Chromebook របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នាំឱ្យក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ដែលពង្រីកសង្វាក់ផលិតកម្មនៅក្នុងប្រទេសមានទីផ្សាររីកចម្រើនខ្លាំងមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Alphabet លោក Sundar Pichai នៅថ្ងៃទី២ ខែតុលានេះ បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា Google បាននឹងកំពុងចាប់ដៃគូជាមួយក្រុមហ៊ុន HP Inc ក្នុងការផលិតកុំព្យូទ័រយួរដៃម៉ាក Chromebooks នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ផែនការនេះ នឹងជួយ Google ឱ្យបង្កើនការផ្គត់ផ្គង់នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាពជាមួយប្រភេទកុំព្យូទ័រប្រើប្រាស់ Windows របស់ក្រុមហ៊ុនផ្សេងទៀត មានដូចជា Dell Technologies Inc. និង Asustek Computer Inc.។ ម្យ៉ាងវិញទៀត គម្រោងនេះ ក៏ជាជោគជ័យមួយផ្សេងទៀតសម្រាប់ផែនការលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ក្នុងការជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាមូលដ្ឋានផលិតកម្មរបស់ពួកគេ។

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

Samsung ចាប់ផ្តើមបើកដំណើរការកម្មវិធី One UI 6 Beta ជាផ្លូវការហើយ

បន្ទាប់ពីការពន្យាពេលចេញផ្សាយមួយរយៈខ្លី ពេលនេះ Samsung បានប្រកាសដាក់ឱ្យប្រើប្រាស់កំណែអាប់ដេត One UI 6 Beta ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការហើយ ដោយវាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 នឹងមានសម្រាប់ស្មាតហ្វូនកំពូល Galaxy S23, Galaxy S23 Plus និង Galaxy S23 Ultra។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។ យោងតាមការប្រកាសពីក្រុមហ៊ុន Samsung បានឱ្យដឹងថា កំណែ Beta ជំនាន់ចុងក្រោយរបស់ខ្លួនដែលផ្អែកលើប្រតិបត្តិការ Android 14 នេះបច្ចប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ដំបូងគេនៅសហរដ្ឋអាមេរិក អាល្លឺម៉ង និង កូរ៉េខាងត្បូង ហើយខ្លួននឹងចាប់ផ្តើមបញ្ចេញទៅបណ្តាលប្រទេសផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះមានន័យថា សម្រាប់អ្នកប្រើប្រាស់ដែលស្ថិតនៅ ៣ប្រទេសដែល Samsung បានប្រកាសនេះ គឺអាចចុះឈ្មោះប្រើប្រាស់ Beta តាមរយៈកម្មវិធី Samsung Members បានហើយ។ ពោលគឺ កម្មវិធី Beta ថ្មីនេះនឹងផ្តល់នូវការត្រួតពិនិត្យយ៉ាងពិសេស […]

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែកក្កដា, អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ 2023-07-12 06:33am

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C * ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម * ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ […]

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ផ្ញើរសារលិខិតគោរពជូន សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖នៅក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង មានសេចក្តី សោមនស្សរីករាយឥតឧបមា សូមគោរពអនុញ្ញាតចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការទទួល សញ្ញាបត្របណ្ឌិតកិត្តិយនេះ ។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្ដេចក្រឡាហោម គឺជាសក្ខីភាព និងជាការទទួលស្គាល់ នូវការរួមចំណែកយ៉ាងធំធេងរបស់សម្ដេចក្រឡាហោម ក្នុងការអភិវឌ្ឍន៍លើវិស័យពាក់ព័ន្ធដ៏ច្រើនលើសលប់ ដូចជា៖ សិល្បៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ នយោបាយ ច្បាប់ សេវាសាធារណៈ ជំនួយមនុស្សធម៌ សាសនា និងការដឹកនាំប្រកបដោយសីលធម៌ និងសិទ្ធិសេរីភាព។ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទនេះ គឺជាការបង្ហាញនូវការដឹងគុណចំពោះគំនិត គុណតម្លៃ និងស្នាដៃរបស់សម្ដេចក្រឡាហោម លើលក្ខខណ្ឌ បីសំខាន់ៗសម្រាប់ការអភិវឌ្ឍជនបទ រួមមាន៖ ១-សន្តិភាព និងស្ថិរភាព ២-ការបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី និង៣-ការដាក់ចេញនូវគោលនយោបាយជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម សន្តិបណ្ឌិត […]

កីឡា ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ សុខភាព

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ

អបអរសាទរ​…! កីឡាករ​ ឌឹប ង៉ែតកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ដណ្តើមបានមេដាយមាស​ វិញាសារ គុនល្បុក្កតោ ប្រយុទ្ធបុរស(MEN’S COMBAT 55KG) ជូនជាតិមាតុភូមិ។ https://t.me/royalcambodianarmy

កីឡា ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

SEA Games 2023: គិតត្រឹមម៉ោង៩៖៣០នាទីយប់នេះ កម្ពុជាបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១០១គ្រឿង ក្នុងនោះមាសចំនួន៣៧, ប្រាក់ចំនួន៣១ និងសំរិទ្ធចំនួ​ន៣៣

(ភ្នំពេញ)៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បង្ហាញឲ្យដឹងថា គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ១០១គ្រឿង ក្នុងនោះមេដាយមាស ៣៧គ្រឿង, មេដាយប្រាក់ចំនួន ៣១គ្រឿង និងមេដាយសំរិទ្ធចំនួន ៣៣គ្រឿង។ https://t.me/royalcambodianarmy

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

នៅរាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅទីលានប្រាសាទបាយ័ន ខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌ “ (The Gala Night Charity Dinner) ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីទស្សនីយ៍ភាពសិល្បៈនេះ មានការសម្តែងជា ០២វគ្គ៖ -វគ្គទី១៖ មានរបាំ ចម្រៀង និងការប្រគំតន្ត្រីចំនួន ១១ (របាំផ្សាយព្រហ្មវិហារធម៌, របាំអប្សរា, សូឡូឧបករណ៍, របាំទន្សោង, ព្រៃប្រសិទ្ធិ, សែនស្រឡាញ់, របាំក្ងោកសិល៍្ប, របាំកិន្នរ, ការសម្តែងឧបករណ៍តន្ត្រីខ្មែរ, របាំគ្រុឌ, ការប្រគំព្យាណូទោលជាមួយរបាំ) -វគ្គទី២៖ របាំរឿង ព្រះបាទជ័យវរ្ម័នទី៧។ ព័ត៌មានលំអិតអំពីកម្មវិធី និងសំបុត្រចូលទស្សនាព្រឹត្តិការណ៍នេះ សូមមេត្តាទាក់ទងលោក ថាន់ សុជាតិ លេខទូរស័ព្ទ 017 336 813។ សូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌នេះឲ្យបានច្រើនកុះករ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ ពិសេសជួយដល់កុមារកម្ពុជាដែលកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា៕

ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ សុខភាព

វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះ វ៉ាក់សាំងកូវីដ-១៩ Pfizer សម្រាប់កុមារជាង១៤ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ សម្រាប់ទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងជាបន្តទៀត។ បើទោះបីទទួលបានជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទប់ស្កាត់បានការរីករាតត្បាតយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។ មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ជាមួយគ្នានោះ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។​ គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងបានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះការចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់​ ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុពី ៦ឆ្នាំ ដល់១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ […]

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

WhatsApp ប្រកាសបញ្ចប់ដំណើរការកម្មវិធីសម្រាប់ទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS10 និង iOS11

ក្រុមហ៊ុន WhatsApp បានប្រកាសនឹងបញ្ចប់ការគាំទ្រសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 10 និង iOS 11 របស់ក្រុមហ៊ុន Apple ដោយតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ដំណើរការយ៉ាងហោចណាស់ ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ចាប់ផ្ដើមពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។ ការប្រកាសនេះមានន័យថា អ្នកប្រើប្រាស់ iPhone 5 និង iPhone 5C នឹងមិនអាចប្រើប្រាស់កម្មវិធី WhatsApp បានទៀតទេបន្ទាប់ពីកាលបរិច្ឆេទដែលបានបញ្ជាក់។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone 5s ឬថ្មីជាងនេះ នឹងតម្រូវឱ្យពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការឱ្យបានខ្ពស់ជាង iOS 11។ គួរបញ្ជាក់ថា ក្រុមហ៊ុនក៏បានផ្សព្វផ្សាយរួចមកហើយនៅលើមាតិកាជំនួយថា បច្ចុប្បន្នពួកគេនៅតែបន្តផ្តល់ការគាំទ្រជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS 12 ឬថ្មីជាងនេះ ដូច្នេះម៉ូដែល iPhone មានដូចជា iPhone 5s, iPhone 6 និង iPhone 6s នឹងនៅតែមានការគាំទ្រយ៉ាងពេញលេញសម្រាប់អនាគតដ៏ខ្លីខាងមុខ។ អ្នកប្រើប្រាស់ដែលកំពុងប្រើកម្មវិធី WhatsApp […]

បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

កម្មវិធីបណ្ដាញសង្គមទាំង១០ មានអ្នកប្រើរាប់ពាន់លាននាក់ តែ TikTok ធ្លាក់ចុះជិត ៣០០លាននាក់

កម្មវិធីបណ្ដាញសង្គមមានច្រើន ប៉ុន្ដែកម្មវិធីដែលឈរលេខរៀងមុខគេ មានមិនច្រើននោះទេ ហើយថ្ងៃនេះយើងនឹងមកស្គាល់កម្មវិធីបណ្ដាញសង្គមទាំងនោះ មានអ្នកប្រើរាប់ពាន់លាននាក់ក្នុង១ខែៗនៅទូទាំងពិភពលោក។ អ្នកប្រើប្រាស់ប្រចាំខែ (active user គិតត្រឹម ខែឧសភា)៖ ១. Facebook : ២,៩១ ពាន់លាននាក់ ២. YouTube : ២,២៩ ពាន់លាននាក់ ៣. WhatsApp : ២ ពាន់លាននាក់ ៤. Messenger : ១,៣ ពាន់លាននាក់ ៥. Instagram : ១,២ ពាន់លាននាក់ ៦. WeChat : ១,២២ ពាន់លាននាក់ ៧. TikTok : ៧៣២ ពាន់លាននាក់ (១ពាន់លាននាក់ កាលពីចុងឆ្នាំ២០២១) ៨. Douyin : ៦០០ លាននាក់ ៩. Telegram : […]