ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណ ១០,៨លាននាក់ ខណៈស្ថានភាពទីផ្សារការងារមានភាពរឹងមាំនិងអត្រាអ្នកមានការងារធ្វើខ្ពស់

ស្ថានភាពទីផ្សារការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានភាពរឹងមាំដោយរក្សាបាននូវអត្រាអ្នកមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតមានភាពប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនេះប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣។

នេះជាការបញ្ជាក់លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយកម្មករ កម្មការិនីជាង១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

  

nmr