កោះគុយបា បានរកឃើញពីបណ្ដាញជួញដូរមនុស្សលើពលរដ្ឋគុយបា ដើម្បីយកទៅប្រយុទ្ធឱ្យរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថា អាជ្ញាធររបស់ប្រទេសកំពុងធ្វើការដើម្បីបំបែកបណ្ដាញនោះ។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទពីក្រសួងការបរទេសគុយបា បានផ្តល់ព័ត៌មានលម្អិតមួយចំនួន ប៉ុន្តែបានកត់សម្គាល់ថា បណ្ដាញជួញដូរកំពុងដំណើរការទាំងនៅលើកោះ និងក្នុងប្រទេសរុស្ស៊ី។
ក្រសួងការបរទេសនិយាយថា ៖ «ក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងធ្វើការលើបង្រ្កាប និងបំបែកបណ្តាញជួញដូរមនុស្ស ដែលប្រតិបត្តិការពីរុស្ស៊ី ដើម្បីបញ្ចូលពលរដ្ឋគុយបាដែលរស់នៅទីនោះ(រុស្ស៊ី) និងសូម្បីតែនៅគុយបា ទៅក្នុងកងកម្លាំងយោធារុស្ស៊ី ដែលចូលរួមក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន»។
ក្រសួងបន្ថែមថា ៖ «គុយបាមានជំហរជាប្រវត្តិសាស្ត្រដ៏រឹងមាំ និងច្បាស់លាស់ ប្រឆាំងនឹងភតិកម្ម និងដើរតួនាទីយ៉ាងសកម្មនៅក្នុងអង្គការសហប្រជាជាតិ ក្នុងការបដិសេធចំពោះការអនុវត្តនេះ»។ ក្រសួងនិយាយដូច្នេះ ដោយសំដៅលើការបម្រើយោធាក្នុងជម្លោះ ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភព៖ Al Jazeera