រៀបចំពិធីអបអរសាទរទិវាទេសចរណ៏ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៏ និងការវិនិយោគបៃតង” រួមជាមួយទិវាពិភពលោកស្អាតលើកទី៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរ សិស្សនុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ យុវជនសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងដៃគូពាក់ព័ន្ធសរុបប្រមាណ ១.៤០០ នាក់ ដោយរៀបចំជាកម្មវិធីសម្អាតបរិស្ថានតាមទីសាធារណៈ សួនច្បារ និងតាមដងផ្លូវ រួមជាមួយការដាំដើមឈើដើម្បីលម្អរនៅបរិវេណវិមានឯករាជ្យ ចំនួន៦០ដើម។
Related Articles
គ្រោះថ្នាក់ណាស់! ផ្ទុះធុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ១ខ្នង ហ្គាសធុងធំចំនួន ១១ធុង
ស្វាយរៀង៖ បុរសជាអ្នកបញ្ចូល និងដូរហ្គាសម្នាក់ បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មដោយសារផ្ទុះធុងហ្គាសក្នុងផ្ទះ បង្កជាអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នេះ នៅចំណុចភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះស្លាប់ខាងលើឈ្មោះ សោម ចិន ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅតែម្នាក់ឯង មានមុខរបរជាអ្នកបញ្ចូល និងដូរហ្គាស រស់នៅក្នុងភូមិ-ឃុំ កើតហេតុ ។ សមត្ថកិច្ចបានបន្តទៀតថា អគ្គិភ័យនេះ បានបំផ្លាញផ្ទះមួយខ្នងទំហំ ៧ ម x ៦ ម សង់អំពីឈើប្រក់ ស័ង្កសីជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង, ឆេះម៉ូតូ និងរ៉ឺម៉កសណ្តោងចំនួន ០១គ្រឿង, ហ្គាសធុងធំចំនួន ១១ធុង, ហ្គាសកំប៉ុងតូចចំនួន ៨០កំប៉ុង និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះអគ្គិភ័យ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សកាន់អំណាច ដែលទទួលអម្រែកបម្រើប្រជាពលរដ្ឋ
កំពង់ចាម : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សកាន់អំណាច ដែលទទួលអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះសូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការក្នុងនាមជាកម្លាំងសរុបរបស់បក្សខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំនិងអស់លទ្ធភាពដោយកំណត់អាយុជីវិតនិងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង,បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន,បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន,និងបន្តថែរក្សាសុខសន្តិភាពនិងស្ថិរភាពដើម្បីនិន្តរភាពជាតិ។ ក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម ថ្ងៃទី០២ខែមេសាឆ្នាំ២០២២ឯកឧត្តមហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានថ្លែងបន្តថាសូមសមាជិកសមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខនិងសូមបន្តចូលរួមជួយសង្គមជួយសហគមន៍ជួយគ្រួសារទោះជាក្នុងលក្ខណៈបុគ្គលក្តីឬជាក្រុមក្តីជាពិសេសសមាជិកសមាជិកាបក្សទាំងអស់ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះនៅក្រោមការខិតខំប្រឹងប្រែងនិងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនិងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀតគណបក្សមួយនេះនឹងកាន់តែរឹមាំនិងមានសមាជិកកាន់តែច្រើនបន្ថែមទៀតដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។ ក្រៅពីនោះលោកសូមអបអរសាទរចំពោះការចូលរួមរបស់យុវជនយុវនារីជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជាយើងមានគណបក្សនយោបាយច្រើនដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជាគឺជាគ្រួសារធំជាងគេដែលមានសមាជិកជាយុវជនជាង៣លាននាក់នៅទូទាំងប្រទេស។សំខាន់ជាងនេះគឺយើងជាគ្រួសារដែលមានគុណបំណាច់និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែងថ្នាក់ដឹកនាំសមាជិកសមាជិកាគ្រួសារមួយនេះបានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រជាអាទិ៍ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត,ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះហើយក្នុងរយៈពេលជាង០២ ឆ្នាំចុងក្រោយនេះគឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ត្រូវបានសង្គ្រោះនិងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ៕
សម្តេចតេជោ ឈ្នះក្ដីទណ្ឌិត សម រង្ស៊ី ដោយទទួលបានភាពស្អាតស្អំដែលសម្តេចទាមទារបានមកវិញ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដែលសម្តេចតាមប្តឹង សម រង្ស៉ី ដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេច។ សម្តេច បានថ្លែងអំណរគុណតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ជូនសម្តេច។ សម្តេច បានបញ្ជាក់ទៀតថា សម្តេចពេញចិត្តចំពោះសាលក្រមរបស់តុលាការបារាំង ហើយស្វាគមន៍បើ សម រង្ស៉ី ប្តឹងបន្តទៅឧទ្ធរណ៍។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឆ្លៀតលើកយកការដែលតុលាការក្រុងប៉ារីសប្រទេសបារាំងបានចេញសាលក្របផ្តល់នូវយុត្តិធម៌ជូនសម្តេចការដែលលោក សម រង្ស៊ីបានមួលបង្កាច់ចោទប្រកាន់សម្តេចថាបាននៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ នាយឧត្តមសេនីយ៍ ហុក ឡងឌី ។ សម្តេចបានមានប្រសាសន៍ដូចសម្តេចបានសរសេរក្នុងហ្វេសប៊ុកកាលពីយប់មិញរួចហើយថាទៅពីខ្មែរដល់បារាំង សម្តេចចង់បានតែប៉ុណ្ណឹង ។សម្តេចថាទាក់ទិនសាលក្រមតុលាការបារាំងនេះ ប្រហែលមនុស្សមិនតិចទេដែលចង់ដឹង ហើយជាមួយនឹងការអរគុណដល់ក្រុមការងារកម្ពុជានិងមេធាវីបារាំងទាំង៤រូប ដែលបានការពារក្តីជូនសម្តេចដោយជោគជ័យ សម្តេចបានបញ្ជាក់ថា តើ សម្តេចចង់បានអី បានជាតាមវ៉ៃ ទណ្ឌិត សម រង្ស៊ីដល់ផ្ទះនៅឯប្រទេសបារាំងនោះ ពោលគឺសម្តេចចង់បានតែភាពស្អាតស្អំនៅទីនោះ ប៉ុណ្ណោះ។ សម្តេចថា សម្តេចចង់បានតែបណ្ណឹង គឺភាពស្អាតស្អំ ចេញដោយតុលាការបារាំងយ៉ាងដូច្នេះ ហើយបើទោះបីតុលាការបារាំងផ្តល់មិនដាក់ទោសទណ្ឌ […]