ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ ១១ព្រះវស្សា

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អញ្ជើញទៅចូលរួមពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា“ព្រះបរមរតនកោដ្ឋ” គម្រប់ ខួប១១ឆ្នាំនៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ នេះ មានវត្តមាន
ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម.បានដឹកនាំ ឯកឧត្តម លោកជំទាវ និងមន្ត្រីបាន អញ្ជើញទៅចូលរួម ពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា“ព្រះបរមរតនកោដ្ឋ”គម្រប់ ខួប១១ឆ្នាំ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ។

nmr