នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ (ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤)
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសសន៍បញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម រយៈពេល ១០ថ្ងៃមកនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានឧបសគ្គអ្វីរារាំងនោះទេ។ ហើយចំនួនប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង គឺមានការកើនឡើងជាលំដាប់ ពោលគឺចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យអស់នៅក្នុងតំបន់ក្រហម និងតំបន់ទាំងឡាយដែលមានការចាំបាច់ គឺចាក់ឲ្យអស់ បើចាក់មិនអស់គឺមិនដកចេញទេ។
(តាកែវ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំមន្រ្តីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរ នាយ នាយពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង សម្អាតដី ដើម្បីដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទីខេត្តតាកែវ តាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។