ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ 

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រឹះស្ថានអប់រំឯកជននៅតែរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា ។ ក្នុងន័យនេះ លោកជំទាវបានជំរុញដល់គ្រឹះស្ថានអប់រំឯកជន ចូលរួមជំរុញប្រសិទ្ធិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពចម្បង ។

លោកជំទាវ បានមានប្រសាសន៍បែបនេះ អំឡុងពិធីចែកវិញ្ញាបនបត្រ បណ្ណសរសើរ អាហារូបករណ៍ដ ល់សិស្សានុសិស្ស នៃសាលាអន្តរជាតិអាស៊ាន និងសាលារៀនខេមវីសឌឹម សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ គឹម សេដ្ឋានី បានថ្លែងនូវការកោតសរសើរដល់សាលាអន្តរជាតិអាស៊ាន ដែលត្រូវបានចាត់ទុកជាទីកន្លែងផ្តល់ការសិក្សា ប្រកបដោយគុណភាព ឧត្តមភាព និងគុណធម៌ ទើបសម្រេចបានជោគជ័យជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។

 

nmr