ជីវិតនិងសង្គម បច្ចេកវិទ្យា ព័ត៌មានថ្មីៗ

សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន

 

សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។

 

លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។

 

លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ។

 

nmr