កម្មវិធីបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ៖ «យើងអាចធ្វើបាន» រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២០-២៣ ខែវិច្ឆិកា ដែលក្នុងនៅមានរបៀបវារៈកម្មវិធីមួយចំនួន ក្នុងការជួយពង្រឹងសមត្ថភាពយុវតីពាក់ព័ន្ធនឹងបំណិនជីវិតប្រចាំថ្ងៃ ឈ្វេងយល់ពីបរិបថថ្មីនៃសង្គម ការធ្វើសមាធិ ការលែងល្បែងកម្សាន្ត ដើម្បីបង្កើនភាពស្និទស្នាល ការទស្សនកិច្ចនៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងការចូលរួមការងារសង្គម ដើម្បីលើកបរិស្ថាន។
Related Articles
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំសទ្ទានុក្រមក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំសទ្ទានុក្រមពាក្យបច្ចេកទេស និងពាក្យថ្មី ដែលប្រើប្រាស់ដោយក្រសួងព័ត៌មាន នារសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង។
អង្គភាពប្រឆាំងអំពើពុករលួយ អំពាវនាវដល់បុគ្គល៩រូបប្រកាសទ្រព្យសម្បត្តិ ករណីរឹងរូសមិនព្រមត្រូវផ្តន្ទាទោសទ្វេដង!
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គលទាំង០៩រូប ឱ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ឱ្យបានរួសរាន់។ ប្រការខាងលើនេះ បង្ខំឱ្យ អ.ប.ព. ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ និងអញ្ជើញបុគ្គលទាំង ០៩រូប នេះ ឱ្យចូល ខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ឱ្យបានរួសរាន់ ដែលក្នុងនោះរួមមាន ៖ *១៖ លោក អ៊ឹម សន ទីប្រឹក្សាក្រសួងព័ត៌មាន *២៖ លោក វរសេនីយ៍ឯក ណយ ណុន នាយរងប៉ុស្តិ៍នគរបាលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ *៣៖ លោកស្រី យិន រស្មី ប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មាន នៃក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ *៤៖ លោក លឹម ឡោកពិសិដ្ឋ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម *៥៖លោក សោម សាបាន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច […]
ត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕