ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញចុះចែកកាដូ នៃសេចក្ដីស្រលាញ់ដល់កុមារនិងជនចាស់ជរា សម្រាប់ថ្ងៃ អបអរសាទរព្រះរាជកំណើត ព្រះយេស៊ូគ្រីស្ទ នៅមូលដ្ឋានខេត្តចំនួន២ គឺខេត្តកំពង់ធំនិងខេត្តព្រះវិហារ។
ក្នុងឱកាសអបអរសាទរព្រះរាជកំណើតព្រះយេស៊ូគ្រីស្ទនៅក្នុងឆ្នាំងនេះ ឯកឧត្តម អនុរដ្ឋលេខាធិការបានមានប្រសាសន៏ថា ដើម្បីបង្កើនភាពជិតស្និទ្ធ និងរឹតចំណងសាមគ្គីភាព រវាងគ្រីស្ទបរិស័ទ និងរាជរដ្ឋាភិបាល ពិសេសជាមួយរដ្ឋបាលខេត្ត ឱ្យកាន់តែល្អប្រសើរ ដោយប្រកាន់យកសុខដុមនីយកម្មសាសនា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ បានធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញលើកគ្រប់សាសនាទាំងអស់ ក្នុងភាពជាបងប្អូនតែមួយ។
ឯកឧត្តម បានបន្តថា គ្រឹស្ទបរិស័ទ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមនីយកម្មជា មួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា ក្នុងសង្គមជាតិទាំងមូល។
នាឱកាសនេះ ឯកឧត្ដម ខាន់ ខុន បានអញ្ជើញចុះចែកកាដូ នៃសេចក្ដីស្រលាញ់ ដល់កុមារចំនួន 80៤នាក់ សម្រាប់ថ្ងៃ អបអរសាទរព្រះរាជកំណើត ព្រះយេស៊ូគ្រីស្ទ ដល់កុមារក្នុងភូមិចំនួន៧ ក្នុងខេត្តកំពង់ធំ ស្ថិតនៅ៖
១. ភូមិ ព្រេន ឃុំ ព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួនកុមារ ៧៣ នាក់។
២. ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចំនួនកុមារ ៥៨ នាក់ ។
៣. ភូមិ ចំបក់ សង្កាង់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធចំនួនកុមារ១៣៥នាក់។
៤. ភូមិពោបាក់ក សង្កាត់ដំរីជានខ្លា ក្រុងស្ទឹងសែន ចំនួនកុមារ ១៧០នាក់។
៥. ភូមិស្វាយកាល់ ឃុំកក្កោះ ស្រុកសន្ទុក កំពង់ធំ។
ចំនួនកុមារ ១៣៤នាក់។
៦. ភូមិ អណ្ដាស ឃុំសាលាវិសយ័ ស្រុកប្រសាទបាល្លង្គ័ កំពង់ធំ។ ចំនួន កុមារ ១៣៩នាក់។
៧. ភូមិ ម្រះ ឃុំ ទួលគ្រឿល ស្រុកប្រសាទបាល្លង្គ័ កំពង់ធំ ចំនួនកុមារ៩៥នាក់។
ដោយឡែក ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានដឹកនាំក្រុមការងារ អញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ ព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទ នៃព្រះវិហារ បេសកកម្មគ្រិស្តបរិស័ទរំចេក នៅក្នុងពិធីនោះបានចែកអំណោយដល់ជនចាស់ជរា ចំនួន៤០គ្រួសារ ចែកកង់ដល់កុមារក្រីក្រចំនួន១៩នាក់ ចែកកាដូនៃសេចក្ដីស្រលាញ់ដល់កុមារចំនួន២៤៥នាក់ និងកុមារខ្វះខាត៥នាក់ផ្សេងទៀតទទួលបានសម្ភារៈសិក្សានិងសំលៀកបំពាក់មួយចំនួន មានទីតាំងស្ថិតនៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ឯកឧត្តម បានបញ្ជាក់ថា នៅលើពិភពលោកគ្មានសាសនាណាមួយ ប្រដៅមនុស្សឱ្យធ្វើអំពើអាក្រក់នោះទេ សាសនាណាក៏ត្រូវអនុវត្តន៍នូវចំណុចសំខាន់ៗ ដូចជា៖ រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យបានគង់វង្ស បើមិនមានសន្តិភាពកុំនិយាយពីការរីកចម្រើនខាងសាសនាឱ្យសោះ ដោយសាសនាទាំងអស់អាចរស់នៅជាមួយគ្នា មិនមានជម្លោះសាសនា ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាស និងគាំទ្រចំពោះសាសនាទាំងអស់ មិនមានការបំបិទសិទ្ធិអ្នកកាន់សាសនា កម្ពុជាមានសន្តិភាព រាល់ការកាន់ជំនឿសាសនា គឺជាសិទ្ធិសេរីភាព៕