សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A នៅទូទាំងប្រទេស ចំនួន ១ ៦៧៣នាក់ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងជាប់និទ្ទេស A ចំនួន ១៨នាក់ សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។