ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកក្រុមប្រឆាំងជ្រុលនិយមថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា

នៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការ

ជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុន ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាល នាពេលល្ងាចនេះ។

 

ខ្ញុំសូមអរគុណចំពោះឯកឧត្តម គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួល

ជួបដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្តិទាំងអស់ ដែលមកជួបពិភាក្សាជាមួយខ្ញុំ ពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ។

 

(មុននេះបន្តិចខ្ញុំទទួលបានព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹងថាសុខភាពខ្ញុំមិនល្អ មកលាង

ឈាម មិនដឹងថាត្រឡប់ទៅប្រទេសវិញបានឬអត់)។ យើងសូមប្រាប់ទៅពួកអ្នកវិញថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើប ហ៊ុន សែន លាចាកលោកនេះទៅ។ យើងសូមផ្តល់យោបល់ឱ្យពួកអ្នក ការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពហ៊ុន សែន។

 

ក្រោយម៉ោង២ល្ងាច ថ្ងៃស្អែកទី១២ មករា ២០២៤ ខ្ញុំនឹងមានវត្តមាននៅកម្ពុជាវិញ សូមពួកជ្រុលនិយមកុំ

បារម្ភពីខ្ញុំធ្វើអី គិតពីខ្លួនឯងទៅល្អជាង៕»

nmr