ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភថ្លៃព្យាបាល ដល់ស្ត្រី ២នាក់ រស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

ប្អូនស្រី ជេត ស្រីតា អាយុ ៣១ឆ្នាំ និងប្អូន ជេត ស្រីមុំ អាយុ ៣២ ឆ្នាំ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ប៉ុន្តែដោយមានជីវភាពខ្វះខាតខ្លាំងពុំមានលទ្ធភាពព្យាបាល ហើយបច្ចុប្បន្នរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

 

ដោយក្ដីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) នាំប្អូនស្រីទាំងពីរនាក់មកព្យាបាល ជាមួយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។

 

រាល់ការចំណាយលើការព្យាបាល គឺត្រូវបានឧបត្ថម្ភ ទំនុកបម្រុងដោយ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ ៕

 

ប្រភព ៖ តេលេក្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត

 

 

nmr