ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារដល់លោក គុយ សុផល ជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»៕
Related Articles
ឯកឧត្តម ទៀ សុខា ៖ តបតាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន៤ខេត្តភូមិភាគឦសាន
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំក្រុមរថយន្ត Off-Road ក្រុមយុវជន ក១៥៧ និងក្រុមយុវជនជាង២០០នាក់ មានរថយន្ត Off-Road ៣០គ្រឿង ធ្វើដំណើរតាមក្រវាត់ព្រំដែនភូមិភាគឦសាន ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តចំនួន៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង ។ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ការធ្វើដំណើរនេះ តាមអនុសាសន៍សម្តេចធិបតី យើងគួរតែធ្វើដំណើរទេសចរតាមក្រវាត់ព្រំដែន ៤ខេត្តភូមិភាគឦសាន ហើយគឺជាលើកទី២ពីមុនមិនដែលធ្វើដំណើរតាមក្រវាត់ព្រំដែនបែបនេះទេ តែពេលនេះយើងបានជួបជុំគ្នាច្រើនពីខេត្តក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ឃើញថាស្ថានភាពខ្សែបន្ទាត់ព្រំដែនមានភាពអ៊ូអរ និងតំបន់ទេសចរមួយចំនួនក៏អ៊ូអរដូចគ្នា ជាមួយនឹងទេសភាពបៃតងខ្ចី។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាលារាជធានីភ្នំពេញ សូមបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដោនានា ដោយត្រូវបន្ថែមខ្សែរត់ជាង២០០គ្រឿងទៀត លើចំនួនដែលមានស្រាប់
ការបញ្ជាក់នេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់។
ប័ណ្ណ ប.ស.ស ជិត១ម៉ឺនប័ណ្ណ ត្រូវបានផ្ដល់ជូនក្រុមប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ គិតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សដែលបម្រើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុបបានចំនួន៣លើក និងបានផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនពួកគាត់ សរុបស្នើនឹង៩,៨២២ប័ណ្ណ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបានប័ណ្ណ ប.ស.ស នោះរួមមាន៖ * ផ្សារទាំង២៥ សរុបចំនួន៣,២៧៥ ប័ណ្ណបានចែកជូនសមាជិករួចរាល់ * សមាគមកង់បី ចំនួន២ (សមាគម សម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគម អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព) សរុបចំនួន ២,១៣៣ប័ណ្ណ បានចែកជូនសមាជិករួចរាល់ * គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានចែកជូនដល់ដៃអាជីវករផ្សារទាំង២៥ គ្រប់ៗគ្នារួចរាល់ សរុបចំនួន៤,៤១៤ប័ណ្ណ * បានរៀបចំដាក់ពាក្យស្នើសុំប័ណ្ណថ្មីបន្ថែមសរុប២,៣៤៨ ប័ណ្ណ ប៉ុន្តែពុំទាន់បានទទួលនៅឡើយ។ សមាជិក-សមាជិកាគណបក្ស ដែលទទួលបានប័ណ្ណ ប.ស.ស មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តមេត្តារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែគិតគូរជួយសម្រាលជីវភាព និងទុក្ខលំបាករបស់ពួកគាត់ជាប់ជាប្រចាំ។ ជាមួយគ្នានេះ ពួកគាត់សូមធ្វើការប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ […]