ព័ត៌មានថ្មីៗ

បារាំងពិន័យ Google ២៧០លានដុល្លារ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានរងការផាកពិន័យជាប្រាក់ចំនួន ២៧២លានដុល្លារអាមេរិក ពីអាជ្ញាធរជំនាញរបស់ប្រទេសបារាំង លើករណី២ធំៗ។

និយតករបារាំងបាននិយាយ កាលពីថ្ងៃពុធថា ពួកគេសម្រេចពិន័យ Google សម្រាប់ការរំលោភលើកិច្ចសន្យា ទាក់ទងនឹងការលើទូទាត់ប្រាក់ ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលផលិតមាតិការបស់ពួកគេឡើងវិញ តាមអ៊ីនធឺណិត ហើយក្រៅពីនេះ ក៏ពិន័យទាក់ទងនឹងការប្រើប្រាស់គ្រឿងបង្គុំផ្សេងៗ របស់ក្រុមហ៊ុនទាំងនេះ ដើម្បីជាប្រយោជន៍ដល់បញ្ញាសិប្បនិម្មិត AI chatbot របស់ Google ដោយមិនបានជូនដំណឹង។

 

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Google បានប្តេជ្ញាចិត្ត ចរចាដោយយុត្តិធម៌ ជាមួយបណ្តាស្ថាប័នព័ត៌មានបារាំង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានផាកពិន័យ ៥០០ លានអឺរ៉ូ ជុំវិញជម្លោះដ៏រ៉ាំរ៉ៃនេះ។ ស្ថាប័នតំណាងឱ្យទស្សនាវដ្តី និងកាសែតបារាំងល្បីៗ នៅបារាំង រួមទាំង ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដាក់សំណុំរឿងនេះ ទៅនិយតករបារាំង កាលពីឆ្នាំ២០១៩។

 

 

nmr