យុទ្ធនាការបង្ហោះគោមផ្កាយរបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា កំពុងបំភ្លឺទេសភាពទីក្រុងទូទាំងប្រទេស ជាមួយនឹងការដាក់បង្ហោះគោមរាងផ្កាយដ៏ធំអស្ចារ្យ ដែលជាផ្នែកនៃយុទ្ធនាការលើកកម្ពស់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរំលេចនូវចំណងនៃក្តីស្រឡាញ់ក្នុងគ្រួសារផងដែរ។
ចង្កៀងគោម មាននិមិត្តរូបដ៏ពិសេសមួយក្នុងវប្បធម៌ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដូចទៅនឹងការលេងល្បែងប្រជាប្រិយផ្សេងៗជាច្រើនទៀត ដូចជា ល្បែងលាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងទាញព្រ័ត្រ។
ជាធម្មតា ល្បែងទាំងនេះត្រូវបានប្រជាពលរដ្ឋខ្មែរលេងកម្សាន្ត អមជាមួយនឹងការបំភ្លឺគោមដ៏ចែងចាំងនាពេលរាត្រី ខណៈដែលប្រជាជនខ្មែរមកជួបជុំគ្នាដើម្បីគោរពដល់បេតិកភណ្ឌវប្បធម៌របស់ខ្លួនតាមរយៈការបំភ្លឺគោម ដែលធ្វើឱ្យកម្មវិធីនេះកាន់តែសប្បាយរីករាយ។ ចង្កៀងគោមនេះ ក៏ជានិមិត្តរូបនៃជ័យជំនះ កម្លាំង សាមគ្គីភាព និងភាពរុងរឿង។