ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវជាក់ស្ដែងលើករណីក្មេងស្រីចំនួន២នាក់ក្នុងចំណោម៨នាក់ ដែលបានលង់ទឹកស្ទឹងកន្លែងរណ្ដៅបូបខ្សាច់ លក់ខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ។ ករណីក្មេងស្រីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនៅរសៀល ថ្ងៃអង្គារ ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅស្ទឹងធ្លាម្អម ត្រង់ចំណុចកំពុងដ៍តាសក់ស(កន្លែងរណ្ដៅបូបដីខ្សាច់)ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មន្ត្រីនគរបាលព្រហ្មទណ្ឌបានឲ្យថា ក្មេងស្រីទី១. ឈ្មោះ ឆេង គឹមឌី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ឪពុកឈ្មោះ ឆេង គា អាយុ ៥៣ឆ្នាំ និងម្ដាយឈ្មោះ ព្រុំ សារ៉េន អាយុ ៤៧ឆ្នាំ និងទី២. ឈ្មោះ ជា ពល្លិកា អាយុ […]
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលគម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញ កម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ដោយជប៉ុន បានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងពីដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណទៅដល់ឯកអគ្គរាជទូត មន្ត្រីការទូតគ្រប់ជំនាញ ក៏ដូចជាទីភ្នាក់ងារ JICA រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយដល់កម្ពុជា។ សម្ដេច ថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ឆ្នាំមកនេះ ទោះបីមានផ្លូវរលាក់ខ្លះ កន្លែងខ្លះក៏ដាច់ដំណរ ប៉ុន្តែក្រោយភ្ជាប់ឡើងវិញកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទសវត្សរ៍៩០ ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការចូលរួមជួយកម្ពុជាតាំងដំណាក់កាលចរចា រហូតដល់ពេលបច្ចុប្បន្ន។
នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ ២០២១ សាលាខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងពលតូចង៧០ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩បាន។ ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផង នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីរដ្ឋាភិបាលកម្ពុជា។ ស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា នៅខេត្តព្រះសីហនុ […]