ថ្ងៃពុធ១រោចខែភទ្របទ. ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០២១ នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ ឯកឧត្តម ប៉ាន់ខែមប៑ុនថន នាយរងខុទ្ធការល័យ សម្ដេចតេជោ រួមនិង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត. លោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ រួមនិងកងកម្លាំង ចម្រុះ បាន អញ្ជើញ ចុះត្រួតពិនិត្យពី ស្ថានភាពជំនន់ទឹកភ្លៀង នៅតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោ ឈ្នះឈ្នះ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយរដ្ឋមន្ត្រីនិងក្រុមការងារបានឈរជើងប្រចាំបញ្ជានិងត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ពេញ២៤ម៉ោងលើ២៤ម៉ោងជាមួយកម្លាំងចំរុះ ដើម្បីត្រៀមទប់ទល់នៃស្ថានភាពនៃជំនន់ទឹកភ្លៀងដែរហូរចុះពីប្រទេសថៃ និងត្រៀមជម្លៀស រៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងតំបន់បឹងជង្រុក ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី —
បន្ទាប់ពីការខិតខំចរចាអស់រយៈពេលជាច្រើនឆ្នាំ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាផ្លូវការ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកដ៏ធំនេះ។ បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ។ តើក្នុងរយៈពេល២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ? សូមបញ្ជាក់ថា កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖ ទី១ ច្រកចូលទីផ្សារសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ […]