ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ (ក.ប.ប.) បានអះអាងនៅថ្ងៃនេះថាលែងរកឃើញសារធាតុគីមីនៅលើបង្គារនិងគ្រឿងសមុទ្រតាមទិស ខេត្តកំពតហើយ។ ក្រោយរកឃើញសារធាតុគីមីនៅលើគ្រឿងសមុទ្រពិសេសគឺបង្គារស្រស់ដឹកចូលកម្ពុជាតាមច្រកខេត្តកំពត ជាបន្តបន្ទាប់ មន្ត្រី ក.ប.ប. បន្តធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើទំនិញជាប្រភេទគ្រឿងសមុទ្រដែលនាំចូលតាមទិសដៅខេត្តកំពត។ ប្រភពដដែលបានបន្តថា ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ រថយន្តទាំង២គ្រឿងនោះមានផ្ទុក បង្គាក្លាសេ អយស្ទ័រ គ្រែងឈាមមឹកស្រស់/ក្រៀម ត្រីឆ្ពង់ និងក្តាមប្រៃ សរុបទម្ងន់ ២.២៦៥គីឡូក្រាម ដែលជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុចាហួយ (CMC) ឬសារធាតុគីមីហាមឃាត់ចាក់បញ្ចូល ឬលាយបន្ថែមលើទំនិញទាំងនោះទៀតឡើយ៕
ខេត្តតាកែវ ៖ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជួន បានព្រលះធ្ងន់ៗលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ ២ និងលេខ២២ ក្រោយរកឃើញថា ផ្នែកភាគច្រើននៃផ្លូវនេះសាងសង់មិនមានគុណភាពស្របតាមស្តង់ដាបច្ចេកទេស ។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងបានដាក់កំហិតក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យ ពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ កាលពីថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ បានថ្លែងថា ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និង២២ មានការយឺតយ៉ាវក្នុងការបញ្ចប់ការសាងសង់ ដែលតាមកិច្ចសន្យាត្រូវបញ្ចប់ក្នុងរយៈពេល៣០ខែ គឺត្រូវនឹងថ្ងៃទី១៥ ឬ ១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ តែក្រុមហ៊ុនមិនអាចធ្វើបានតាមការកំណត់ដោយយកលេសបញ្ហាកូវីដ-១៩ ។ ជាមួយគ្នានោះផងដែរ តាមការពិនិត្យជាក់ស្តែងគឺគ្រឿងចក្ររបស់ក្រុមហ៊ុននេះ គឺអត់មានគ្រឿងចក្រគ្រប់គ្រាន់ និងគុណភាពគ្រឿងចក្រសាងសង់ផ្លូវក៏មិនសូវល្អផងដែរ ។ តែយ៉ាងណាមិញ ក្រសួងបានយល់ព្រមពន្យាពេលរហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនបញ្ចប់ការសាងសង់ ប៉ុន្តែឯកឧត្តមបានបញ្ជាក់ច្បាស់ៗថា «អ្វីៗទាំងអស់ កុំយកបញ្ហាកូវីដមកដោះស្រាយ កុំទទួលយកអត់បានទេ» ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន […]
បច្ចុប្បន្ននេះ បុគ្គលម្នាក់ឈ្មោះ សម រង្ស៊ី ត្រូវបានសាធារណៈមតិជាតិនិងអន្តរជាតិ ស្គាល់ច្បាស់គ្រប់គ្នាថាជាមេដឹកនាំឧទ្ទាមម្នាក់ដែលឯកោបំផុត ពីព្រោះទាំងអ្នកធ្លាប់គាំទ្រនៅក្នុងស្រុកនិងក្រៅប្រទេសអស់ជំនឿ និងភាគច្រើនបំផុតបានងាកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈដែលសាធារណៈមតិអន្តរជាតិក៏លែងរវីរវល់ជាមួយបុគ្គលរូបនេះទៀតដែរ។ បច្ចុប្បន្ន បើគេនិយាយពីបក្សប្រឆាំង គ្មានប្រទេសណា ឬឯកអគ្គរដ្ឋទូតប្រទេសណាបាននិយាយពីឈ្មោះ សម រង្ស៊ី ទៀតឡើយ។ ភាពឯកោនេះពិតជាបណ្តាលមកពីការដាក់ចេញនូវ «នយោបាយជីករណ្តៅកប់ខ្លួនឯង» ដ៏ងងឹតងងុលបំផុតរបស់បុគ្គលរូបនេះ។ តើអ្វីជានយោបាយជីករណ្តៅកប់ខ្លួនឯង របស់ សម រង្ស៊ី? ទី១៖ គឺមកពីបុគ្គលដែលពោរពេញទៅដោយអស្មិមានៈរូបនេះបានប្រែក្លាយខ្លួនពីអ្នកនយោបាយទៅជាមេដឹកនាំឧទ្ទាមក្រៅច្បាប់។ ការអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយពីកម្ពុជាគឺជាអត្តសញ្ញាណដំបូងរបស់សម រង្ស៊ីដែលធ្វើឲ្យសាធារណៈមតិជាតិនិងអន្តរជាតិហួសចិត្តដ្បិតគេមិនដែលបានឃើញថា មានអ្នកនយោបាយណាដែលធ្វើ នយោបាយដើម្បីបំផ្លាញជាតិនិងប្រជាជនខ្លួនឯងបែបនេះ។ ផ្តើមចេញពីនយោបាយដ៍ឆ្កួតលេលាបែបនេះហើយបានជាសហគមន៍អន្តរជាតិបានដកសេចក្តីទុកចិត្តជាបន្តបន្ទាប់រហូតដល់គ្មានអ្នករាប់រកទៀតឡើយ។ ទី២៖ការអំពាវនាវឲ្យមហាជនក្រោកឈរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោតតាមបែបប្រជាធិប្បតេយ្យរហូតដល់ហ៊ានបំពានទាំងកំរោលនូវរដ្ឋធម្មនុញ្ញដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នយោបាយបែបនេះ ពិតជាបានធ្វើ ឲ្យសហគមន៍អន្តរជាតិកាន់តែលែងហ៊ានទៅក្បែរពីព្រោះគេយល់ឃើញយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាជនប្រជាធិបតេយ្យក្លែងក្លាយ។ ជាធម្មតា អ្នកប្រជាធិបតេយ្យតែងតែជំរុញឲ្យមានការបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដោយគោរពឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត តែផ្ទុយទៅវិញ សម រង្ស៊ី បែរជាជ្រើសរើសយក «ផ្លូវកាត់ – Shortcut» ចង់ផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតទៅវិញ។ ទី៣៖ សម រង្ស៊ី បានជេរប្រមាថ […]