Related Articles
ឯកឧត្តម ប្រាក់ សុខុន ស្នើរទិញវ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូសពីភាគីឥណ្ឌា
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានប្រាប់ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។ ការបញ្ជាក់អំពីផែនការទិញវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាទ្វេភាគីតាមទូរស័ព្ទ រវាងរដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរ នៅម៉ោង៥៖០០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ សេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចសន្ទនាខាងលើបានបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូងចំនួន១លានដូស។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់»។ នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា […]
តុលាការសម្រេចដោះលែងពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលងឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV បាននៅក្រៅឃុំបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់ពាក្យស្នើសុំនៅក្រៅឃុំកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ ដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ចេញដោយលោកកកូយ សៅ ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ។ ដោយលោកចៅក្រម កូយ សៅ បានបញ្ជាក់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្នពុំប៉ះពាល់ដលឮនីតិវិធីនៃការស៊ើបសួរឡើយ ដូច្នេះតុលាការគប្បីអនុញ្ញាតឲ្យជនត្រូវចោតបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មេធាវីការពារឲ្យកញ្ញា មាន ពេជ្ររីតា បានដាក់លិខិតស្នើសុំដោះលែងកូនក្តីខ្លួនឲ្យនៅក្រៅឃុំទៅប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយបានលើកហេតុផលចំនួន ៦ចំណុច រួមមានៈ ផ្អែកតាមអង្គហេតុ និងភស្តុតា គឺមានវិមតិសង្ស័យ និងពុំទាន់មានភស្តុតាងជាក់លាក់ណាមួយ ដែលបញ្ជាក់ថា កូនក្ដីខ្លួនពិតជាបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់ទោស នៅឡើយទេ ។ នីតិវិធីនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌បានបញ្ចប់ ។ ហេតុនេះ ការសម្រេចឱ្យកូនក្ដីខ្លួនបាននៅក្រៅឃុំ គឺមិនអាចប៉ះពាល់ដល់ការប្រមូលភស្តុតាងឡើយ។ […]
សម្ដេចតេជោ ហ៊ុន សែន៖ គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់កម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះថា គម្រោងជីកព្រែកនេះ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងរបស់ប្រទេសកម្ពុជា មិនមែនជាគំនិតរបស់ប្រទេសចិននោះទេ។ សម្ដេចតេជោ បានមានប្រសាសន៍ដើម្បីឆ្លើយតបទៅនឹងកាសែតបរទេស ដែលបានចុះផ្សាយព័ត៌មានថា ព្រែកជីកហ្វូណននេះ ជាគំនិតផ្ដួចផ្ដើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ត្រង់ចំណុចនេះ សម្តេចបានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកដែលផ្ដួចផ្ដើមគំនិតទាំងស្រុង ដោយភាគីកម្ពុជា ចិនមិនបានដឹងរឿងនេះទេ។ យើងគ្រាន់តែបានពិភាក្សា និងឱ្យមានការចូលរួមក្នុងការសិក្សា ហើយកម្ពុជាបានស្វះស្វែងរកក្រុមហ៊ុនចិនដើម្បីវិនិយោគរួមគ្នាជាមួយកម្ពុជា ដើម្បីបង្កើតឡើងនៅការជីកព្រែកមួយនេះ»។ ដូច្នេះ សូមអ្នកដែលតែងតែចោទប្រកាន់អំពីក្របខណ្ឌយុទ្ធសាស្រ្ដនយោបាយ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន សូមបញ្ឈប់រឿងនេះ ព្រោះវាជាការឆោតល្ងង់ ដែលអ្នកទាំងឡាយ ធ្វើការលើកឡើងដោយមិនដឹងឫសគល់នៃបញ្ហា គំនិតផ្ដួចផ្ដើម គឺចេញពីកម្ពុជាសុទ្ធសាធ»។ សម្ដេចតេជោ បានបន្ដថា ជាមួយនឹងគម្រោងនេះ នៅពេលដែលសម្ដេចទៅចិន ក៏បានសុំឱ្យភាគីចិនគាំទ្រ ហើយនៅពេលរដ្ឋមន្ដ្រីការបរទេសចិនមកកាន់កម្ពុជា ក៏ស្នើសុំឱ្យគាត់គាំទ្រ ដូច្នេះវាមិនមែនស្ថិតនៅក្នុងក្របខណ្ឌនៃខ្សែក្រវ៉ាត់និងផ្លូវ តែនេះជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដែលជាផលចំណេញខាងសេដ្ឋកិច្ច និងឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនតាមផ្លូវទឹក។ ——————