លោក Liu He ឧបនាយករដ្ឋមន្ត្រីចិន បានប្រាប់វេទិការសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃអង្គារខណៈលោកបានអញ្ជើញមិត្តភ័ក្រ្តបរទេសឲ្យមកទស្សនកិច្ចប្រទេសរបស់លោកថា ប្រទេសចិនបានវិលត្រឡប់មករកសភាពធម្មតាវិញហើយ ក្រោយដកវិធានការរឹតត្បិតនៃវិធានការទប់ស្កាត់ការឆ្លងវីរុស Covid-19។ ប្រទេសចិន បានបោះបង់ចោលវិធានការគ្មាន covid ឬ «zero-Covid» របស់ខ្លួនកាលពីខែមុន ក្រោយការអនុវត្តន៍៣ឆ្នាំ ក្នុងវិធានការរឹតត្បិតដ៏តឹងរ៉ឹងបំផុតនៃការឆ្លងរាលដាលវីរុសរាតត្បាតសកលក្នុងពិភពលោក។ លោក Liu បាននិយាយក្នុងកិច្ចប្រជុំពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីស ថា ការផ្លាស់ប្តូរបានប្រព្រឹត្តិប្រកបដោយស្ថិរភាពនិងរលួន។
សៀមរាប៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជម្រុញជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានចុះបើកយុទ្ធនាការដើម្បីឆ្លើយតប តាមរយៈនៃការផ្តល់វ៉ាក់សាំងបង្ការនិងកាត់បន្ថយហានីភ័យ លើស្ថានភាពរាតត្បាតនៃកូវីដ-១៩ ដែលកំពុងបន្តយាយីនៅលើពិភពលោក។ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមនៃប្រជាពលរដ្ឋ ដែលបានទទួលយកការចាក់វ៉ាក់សាំងការពារពង្រឹងសមត្ថភាពរើបម្រះចេញពីវិបត្តិកូវីដ-១៩ រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ និងបានបើកប្រទេសឡើងវិញ។ សម្តេចពិជ័យសេនាបានលើកអំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ សម្តេចពិជ័យក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនោះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។
រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការផាកពិន័យអន្តរការណ៍លើបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលមានខ្លឹមសារដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល