ព័ត៌មានជាតិ

ដឹងច្បាស់ហើយ! មកដឹងរឿងលម្អិតករណី រំលោ.ភសម្លា.ប់យ៉ាងព្រៃ.ផ្សៃលើយុវតីសិស្សសាលាវ័យ១៦ឆ្នាំ ម្នាក់ ជា សិស្សកំពុង សិស្សាថ្នាក់ទី ១២ រស់ នៅស្រុក ចំការ លើ   អំឡុង ពេល ដែល ជិះ ម៉ូតូ មកពី រៀន នៅ សាលានោះ ដែលជនរងគ្រោះត្រូវ  ត្រៀម ប្រឡង នៅចុងខែធ្នូខាង មុខ នេះ!

រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណី រំលោ.ភសម្លា.ប់ ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម គឺមានដំណើររឿងហេតុថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ : ៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មានពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា បានបាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះ) ឈ្មោះ ឌីម ម៉េងជូរ ភេទស្រី ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លា.ប់ នៅកន្លែងកើតហេតុ នៅចំណុចចំការពោតខាងកើត ចម្ងាយប្រហែល១៥០០ម៉ែត្រពី ភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

របាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់មកសមត្ថកិច្ចយើងខ្ញុំ បានចុះទៅដល់កន្លែងកើតហេតុ យើងបានបង្កើតគណៈកម្មការពិនិត្យសាកស.ព គឺពិតជាករណីរំលោ.ភសម្លា.ប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់.ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដា.ប់ភេ.ទមានធ្លាក់ឈា.ម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមស.ព នៅចម្ងាយប្រហែល៥ម៉ែត្រ ពីស.ព មានម៉ូតូ០២គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពាក់ផ្លាកលេខ : ភ្នំពេញ 1SC-2474 លេខតួ និងលេខម៉ាស៊ីន 9216114 ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ឡើងតែម២០១៥ ពាក់ស្លាកលេខ : ភ្នំពេញ1K-0961 លេខតួ និងលេខម៉ាស៊ីន 0002473 ដែលយើងសង្ស័យថា ជាម៉ូតូរបស់ជនល្មើស ។

បន្ទាប់ពីកំណត់អត្តសញ្ញណជនល្មើសរួចមក ឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់អោយកម្លាំងជំនាញ ដឹកនាំដោយវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនព្រហ្មទណ្ឌ នៃស្នងការស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុក បើកកិច្ចប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន ។

ផ្អែកតាមការស្រាវជ្រាវសមត្ថកិច្ចជំនាញ កំណត់បានថា ជនសង្ស័យមានឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុនៅព្រៃចំការពោត ។

សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យខាងលើ ឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

តាមចម្លើយបឋម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោ.ភ និងសម្លា.ប់ ហើយយកទូរស័ព្ទជនរងគ្រោះទៅលក់នៅភ្នំពេញ បានតម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះឡានត្រឡប់មកស្រុកវិញ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ចំការលើ ខេត្តកំពង់ចាម បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​រូប​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​​នឹង​ករណី​រំលោ.ភ​សម្លា.ប់​យ៉ាង​ព្រៃ.ផ្សៃ​លើ​យុវតី​សិស្សសាលា​វ័យក្មេង​មួយ​រូប ។

លោក​ខ្លូត ហ៊​ន់ អធិការរង​ស្រុក​ចំការលើ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ ​ថា នា​រសៀល​ម៉ោង ៤ ថ្ងៃនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​រូប ហើយ​ករណី​នេះ​ទៀត​សោត ជន​ដែល​រំលោ.ភ​សម្លា.ប់​អ្នក​រង​គ្រោះ​ដែល​ជា​សិស្ស​ថ្នាក់​ទី១២ គឺ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ។

នា​រសៀល​ថ្ងៃនេះ សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ។

លោក អ៊ិ​ត និត្យ មេឃុំ​ចំការអណ្តូង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឌី​ម អេ​ង​ជូ កើត​ឆ្នាំ ២០០៥ ជា​សិស្ស​ថ្នាក់​ទី ១២ គឺ​ត្រូវ​បាន​​ក្រុម​ជនល្មើស​ចាប់​រំ​លោ​.​ភ​ស​ម្លា​.​ប់​នៅ​វេលា​ម៉ោង ៥ ល្ងាច នា​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ជន​រង​គ្រោះ រស់នៅ​ជាមួយ​ជីដូន កំព្រា​ឪពុក (​ស្លា.ប់​) និង​ម្តាយ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ។

nmr