ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋក្រីក្រចំនួន ០៣គ្រួសារ នៅក្នុងស្រុកជលគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ

-នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែធ្នូ ឆ្នាំ២០២១  លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារអញ្ជើញ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ទៅប្រគល់ជូនប្រជាពលរដ្ឋ ទីទ័លក្រ គ្មានទីលំនៅសមរម្យចំនួន ០៣គ្រួសារ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមាន អង្ករ ២៥៥គីឡូក្រាម, ស័ង្កសី ១៥០សន្លឹក, មី ៣កេះ, ទឹកត្រី ៦យួរ, ទឹកស៊ីអ៊ីវ ៦យួរ, ទឹកសុទ្ធ ៩យួរ, មុង ៣, អាវរងា ៣, ម៉ាស់ ៣ប្រអប់, ជែលលាងដៃ ៦ដប និងថវិកាមួយចំនួន។

ស្ថិតក្នុងឱកាសនេះដែរ លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ និងសំណេះសំណាល ណែនាំដល់ប្រជាពលរដ្ឋទាំង ៣គ្រួសារ ត្រូវថែរក្សា សុខភាព អនុវត្តវិធានការ ៣ការពារ ៣កុំ របស់ សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ក្រុមគ្រួសារប្រជាពលរដ្ឋ ទាំង៣គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលតែងតែគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

nmr