Related Articles
មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ
សៀមរាប៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល […]
ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម
ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើទឹកដីខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិការបស់សមាគមទាំងអស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម។ ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិនារីកម្ពុជា ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជាច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មានសកម្មភាពសំខាន់ៗ ដូចជា ការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការបង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះបញ្ចាំងពីភាពអង់អាចនៃកម្លាំសាមគ្គីរបស់យុវតី។
កាកបាទកម្ពុជាបន្តចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះទឹកជំនន់ នៅស្រុកសៀមប៉ាង ២៤៥គ្រួសារ
នៅថ្ងៃទី១៧ ខែមេសានេះ កាកបាទកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកសៀមប៉ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ២៤៥គ្រួសារ ដែលមកពី១៣ភូមិ ៣ឃុំ នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ពិធីនេះរៀបចំឡើងនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ពិតជាមាន ក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះការឆ្លើយតបរបស់កាកបាទក្រហមទីស្នាក់ការកណ្តាល ជាពិសេសសូមថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទបាទក្រហមកម្ពុជាដែល តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេល និងទាន់ពេលវេលាហើយសម្តេចក៏តែងតែផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យមើលថែនិងការពារប្រជាពលរដ្ឋពេលដែលត្រូវការឲ្យជួយ។ ឯកឧត្តមប្រធានបានបន្តទៀតថា នៅក្នុងទឹកដីខេត្តស្ទឹងត្រែងមានទន្លេចំនួន៤ ដែលប្រឈមនៅពេលរដូវទឹកជំនន់មកដល់ ហើយក្នុងឆ្នាំនេះ ស្រុកសៀមប៉ាង មានប្រជាពលរដ្ឋប្រមាណជាង១៩០០គ្រួសារ និងផលដំណាំជាង២៤០០ហិតា ដែលទទួលរងគ្រោះដោយទឹកជំនន់។ […]