ខេត្តបន្ទាយមានជ័យ ៖ អតីតកូនប្រសាម្នាក់មានប្រពន្ធក្រោយហើយ ចង់ជួបជុំប្រពន្ធដើម និងកូនវិញ ប៉ុន្តែត្រូវឪពុកម្តាយក្មេកមិនអោយជួប ក៏គំរា.មសម្លា.ប់ទាំងពូជ និងយកសាំងគំរា.មដុ.តផ្ទះចោលទៀត ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យជាអតីតកូនប្រសាត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ។
ជនសង្ស័យខាងលើឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានគំរា.មសម្លា.ប់ឪពុកម្តាយក្មេក និងតាយាយ ធ្វើឱ្យពួកគាត់ភ័.យរត់ចូលបន្ទប់ចាក់សោហើយ តែជនសង្ស័យបានលោតធាក់ទ្វារបន្ទប់ និងយកសាំង៣ដបតូចបានចាក់ទៅលើជញ្ជាំងក្តារ រួចស្រែកគំរា.មដុតផ្ទះចោលឱ្យស្លា.ប់ទាំងពូជក្នុងបន្ទប់ប៉ុន្តែនៅពេលជនសង្ស័យបម្រុងដុ.ត ក៏ត្រូវបានអ្នកជិតខាងជួយចាប់ប្រគល់កម្លាំងនគរបាលស្រុកថ្មពួក។
មន្ត្រីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងនាំយកទៅធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនគំរា.មសម្លា.ប់ឪពុកម្តាយក្មេក និងតាយាយ ព្រមទាំងដុ.តផ្ទះចោល ព្រោះខឹងឪពុកនិងម្តាយក្មេក មិនឱ្យខ្លួនជួបកូន និងប្រពន្ធដើមវិញ ក្រោយពីមានការលែងលះគ្នា ហើយខ្លួនបានប្រពន្ធថ្មី រួចចង់មកជួបជុំគ្រួសារវិញ តែឪពុកម្តាយក្មេកមិនអោយជួប ទើបធ្វើឱ្យខ្លួនខឹង ក៏គំរា.មសម្លា.ប់ និងដុ.តផ្ទះចោលតែម្តង ។
តាមប្រភពពីជនរងគ្រោះឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវជាឪពុកក្មេក បានបញ្ជាក់ថា មូលហេតុដែលគាត់មិនអោយជនសង្ស័យជួបប្រពន្ធកូន ព្រោះគេបានចេញពីផ្ទះចាកចោលប្រពន្ធកូនអស់ជាច្រើនឆ្នាំ ហើយទៅបានប្រពន្ធថ្មី ដោយឡែកប្រពន្ធដើម និងកូន ក៏មិនចង់ជួបដែរ ទើបគាត់ហាមឃាត់ ក៏ត្រូវជនសង្ស័យគំរា.មសម្លា.ប់ និងចាក់សាំងដុ.តផ្ទះ តែសំណាងហើយអ្នកជិតខាងជួយឃាត់ខ្លួនជនសង្ស័យ និងប្រគល់ជូនប៉ូលីសដើម្បីចាត់ការតាមច្បាប់ ៕