Related Articles
សារបន្ទាន់ អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន6នាក់ មកពីភ្នំពេញ5នាក់ និងកំពង់សោម01នាក់
ភ្នំពេញៈ លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកល្មើស បម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន6នាក់ មកពីភ្នំពេញ5នាក់ និងកំពង់សោម01នាក់ មានដូចជា 1. ឈ្មោះ សឹង ម៉ារី ភេទស្រី អាយុ7ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021 ។ 2. ឈ្មោះ សឹង វិច្ចរ៉ា ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021។ 3. ឈ្មោះ ខ្មៅ ឆៃ ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ មកពីភ្នំពេញថ្ងៃទី 8/4/2021 ។ 4. ឈ្មោះ អ៊ុន យ៉ុន ភេទប្រុស អាយុ62ឆ្នាំ រស់នៅភូមិព្រៃប្រង់ […]
ហួសចិត្ត នារី២នាក់គេចខ្លួនពីប៉ូលីសចរាចរណ៍ បើកម៉ូតូចូលផ្ទះគេ ផ្អេីលរត់ចែកជើង គ្នាសំណាងហើយ មិនបុកម៉ូតូ ឡានគេ
យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាពនៃផ្ទះមួយនៅ Bien Hoa, Dong Nai បានបង្ហាញឲ្យឃើញ ផ្ទះនោះបានបើកទ្វារចំហរ ដោយនៅខាងក្នុងមានរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមួយសន្ទុះក្រោយមក ស្រាប់តែនារីពីរនាក់ បានបើកម៉ូតូទាំងស្ថានភាពដ៏អាសន្ន ចូលចន្លោះរថយន្ត និងម៉ូតូ ធ្លាយរហូតដល់ក្នុងផ្ទះតែម្តង។ តែទោះជាយ៉ាងណា ប្រមាណ ៣ វិនាទីក្រោយមក ក៏ឃើញប៉ូលីសម្នាក់ បានបើកម៉ូតូចូលមកតាមក្រោយ និងចតម៉ូតូមុខផ្ទះ រួចដើរចូលទៅក្នុងផ្ទះនិយាយឮៗថា៖ «ចេញមកភ្លាម ឲ្យលឿន! ម៉េចរត់ចូលផ្ទះគេអុីចឹង អ្ហាស…!»។ បន្ទាប់មក ប៉ូលីសរូបនោះ ក៏បានអូសយកទាំងម៉ូតូ និងម្ចាស់ មកខាងក្រៅវិញ ខណៈម្ចាស់ផ្ទះក៏បានចេញមកដែរ ដែលត្រូវបានដឹងថា ពួកគាត់ពិតជាមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ចំពោះសកម្មភាពរបស់នារីទាំងពីរ ដោយសារតែការគេចខ្លួនពីប៉ូលីសចរាចរណ៍។ ជាមួយគ្នានោះផងដែរ ម្ចាស់ផ្ទះក៏បានស្នើសុំប៉ូលីស លើកលែងទោស និងបង្គាប់ឲ្យនារីទាំងពីរ បង់ប្រាក់ផាកពិន័យ ហើយថ្ងៃមុខថ្ងៃក្រោយ កុំរត់គេចខ្លួនបែបនេះទៀត ព្រោះវាគ្រោះថ្នាក់ណាស់ «សំណាងហើយ មិនបុកម៉ូតូ ឡានខ្ញុំ ពុំនោះទេ នឹងអាចបង់ប្រាក់អស់ច្រើនជាងនេះ»។ វីដេអូនៃហេតុការណ៍ដ៏ហួសចិត្ត ទាក់ទងនឹងទង្វើរនៃការគេចវេសមិនទទួលខុសត្រូវរបស់នារីពីរនាក់ […]
ពលករខ្មែរប្រុសស្រីសរុបចំនួន ១១១នាក់ ដែលថៃចាប់បញ្ចូនមកកម្ពុជាវិញ!
ខេត្តបាត់ដំបង ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្ត្រ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី នៅថ្ងៃទី១៨ ខែធ្នូនេះ ។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះនៅថ្ងៃទី១៨ ខែធ្នូនេះ ដោយលោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួច ពលករសរុបចំនួន១១១នាក់ (ស្រី៣២នាក់) ក្មេង១៦នាក់ (ស្រី៦នាក់) ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ។ ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ទាំងអស់ ។ បន្ទាប់មកពលករចំនួន៦៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ។ ក្នុងនោះ ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៤៦នាក់ (ស្រី២២នាក់) ក្មេង១១នាក់(ស្រី៤នាក់) និងបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំ ចំនួន៦នាក់(ស្រី២នាក់) ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗវិញ ៕