ខេត្តបន្ទាយមានជ័យ ៖ ក្រោយឃើញមានភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់លើផ្លូវដើមពុទ្រ្ទា មន្ត្រីនគរបាលបានចុះរៀបចំសណ្តាប់ធ្នាប់ នៅថ្ងៃទី០៣ ខែឧសភា ស្ថិតសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ស្ថានភាពផ្លូវនេះគ្មានសណ្តាប់ធ្នាប់ទេ កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក៏បានចុះរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយមានសោភ័ណភាពល្អ ដែលអ្នកលក់បានយកចិញ្ចើមផ្លូវលក់ដូរ បណ្តាលប៉ះពាល់ឱ្យអ្នកធ្វើដំណើរដែលប្រឈមគ្រោះថ្នាក់បានគ្រប់ពេល ។
លោកបានបញ្ជាក់ថា នៅពេលចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្លូវដើមពុទ្រ្ទា ឃើញបងប្អូនប្រជាពលរដ្ឋបានចូលរួមរុះរើចេញរាល់អីវ៉ាន់ ដែលយកមកលក់ដូរលើចិញ្ចើមផ្លូវ បណ្តាលឱ្យផ្លូវតូចចង្អៀត នៅពេលប្រជាពលរដ្ឋចរាចរណ៍ទៅមកជួបការលំបាក និងធ្វើឱ្យអ្នកដំណើររអ៊ូរទាំថា ផ្លូវចង្អៀត ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ទៀតថា កម្លាំងនគរបាលសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត និងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទីប្រជុំក្រុងប៉ោយប៉ែត ដើម្បីអោយមានសោភ័ណភាពល្អប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកបានដោយងាយស្រួលនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយសុំអោយប្រជាពលរដ្ឋបញ្ឈប់សកម្មភាពយកចិញ្ចើមផ្លូវលក់ដូរ បណ្តាលអោយប៉ៈពាល់ផ្លូវសាធារណៈនិងសណ្តាប់ធ្នាប់៕
ចំណែកលោកស្រីចាន់សុគន្ធាប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញបានឲ្យដឹងថាចាប់តាំងពីឆ្នាំ២០១៧មកវិស័យសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះបន្ទាប់ពីរដ្ឋាភិបាលធ្វើការបង្រ្កាបទៅក្រុមអង្គការសង្គមស៊ីវិលគណបក្សប្រឆាំងនិងប្រព័ន្ធផ្សព្វផ្សាយដែលហ៊ានរិះគន់មកលើភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាក្រុមទីមួយស្មើនិងមន្ត្រីរាជការនិងក្រុមគ្រូពេទ្យដែលត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងមុនគេបង្អស់ក៏ប៉ុន្តែចំណុចនេះមិនត្រូវបានអ្នកកាសែតមួយចំនួនយកទៅផ្សព្វផ្សាយនោះទេ។
ប៉ុន្តែ អ្វីដែលពួកគេផ្សាយ គឺបញ្ហាអសកម្ម ខ្វះភាពជាក់ស្ដែង ដូចជាការផ្សាយអំពីការដែលសមត្ថកិច្ចហាមឃាត់មិនមិនឲ្យអ្នកសារព័ត៌មានចូលក្នុងតំបន់ផ្ទុះកូវីដ១៩និងចាត់ទុកវិធានការទាំងនេះជាការបំបិទសិទ្ធិសេរីភាពចំពោះពួកគេទៅវិញ។ សម្រាប់លោកខៀវកាញារីទ្ធការដែលអ្នកកាសែតលើកអំពីបញ្ហានេះធ្វើជាមូលហេតុគឺអាចចាត់ទុកថាអ្នកកាសែតនោះខ្សោយចំណេះដឹងទាក់ទងនឹងកាសែត ឬក៏គាត់ចង់លើកបញ្ហា ដើម្បីសុំលុយ ឬផ្គាប់ចិត្តម្ចាស់ជំនួយប៉ុណ្ណោះ៕