ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្រុមជនសង្ស័យជិះម៉ូតូ២គ្រឿងមកធាក់ម៉ូតូបុរសម្នាក់និងមានស្រីម្នាក់រួមដំណើរឲ្យដួលនៅផ្លូវមាត់ទន្លេទល់មុខបន្ទាយជើងទឹកផ្លូវលេខ២១

កណ្តាល៖អធិការដ្ឋាននគរបាលក្រុងតាខ្មៅសូមធ្វើការបំភ្លឺជូនបងប្អូន ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាក់ទងទៅនិងសារព័ត៌មានបានសរសេរថា៖មានករណីធាក់ប្លន់យកម៉ូតូនៅនៅផ្លូវមាត់ទន្លេទល់មុខបន្ទាយជើងទឹកផ្លូវលេខ២១មាត់ទន្លេនាល្ងាចថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២វេលាម៉ោង៩យប់ ។
ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១- យ៉ឺន វីរះយុទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២សេងសុភាភេទស្រីអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល ។
ក្រោយពេលកើតហេតុកម្លាំងផ្នែកព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅបានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីស្រាវជ្រាវ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ យ៉ឺន វីរះយុទ្ធ និង ឈ្មោះ សេង សុភា ដែលជាជនរងគ្រោះបានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរមកពីភ្នំពេញ ដោយជិះម៉ូតូម្នាក់ ១គ្រឿង បណ្តើរគ្នារហូតលុះដល់ចំណុចកើតហេតុក៏មានជនមិនស្គាល់មុខបានជិះម៉ូតូចំនួន២ម៉ូតូ មកធាក់ម៉ូតូរបស់ឈ្មោះ យ៉ឺន វីរះយុទ្ធ បណ្តាលអោយដួលប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូទេ គឺបន្ទាប់ពីធាក់រួចហើយជនសង្ស័យបានជិះម៉ូតូចេញទៅបាត់តែម្តង ។

យោងតាមចម្លើយរបស់សាក្សីដែលឃើញព្រឹត្តិការណ៍នោះដោយផ្ទាល់បាននិយាយថាពួកគាត់បានឃើញម៉ូតូ២គ្រឿងបានជិះមកធាក់ម៉ូតូជនរងគ្រោះដែលកំពុងតែបើកបរនៅលើដងផ្លូវបណ្តាលអោយដួលហើយជងសង្ស័យបានជិះចេញទៅបាត់ ។
ដូចច្នេះយើងអាចសន្និដ្ឋានបានថា៖ ករណីនេះអាចជាករណីគំនុំ មិនមែនជាករណីធាក់ប្លន់យកម៉ូតូនោះទេ៕

nmr