ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចពិជ័យទៀ បាញ់ដឹកនាំប្រតិភូមកទទួលទង់ស៊ីហ្គេមនៅទីក្រុងហាណូយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែឧសភានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជាមកកាន់ទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម អមដំណើរដដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC និងប្រតិភូជាច្រើនរូបទៀត ដើម្បីចូលរួមពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាល្ងាចថ្ងៃទី២៣ ខែឧសភាស្អែក ពិសេសពិធីប្រគល់-ទទួលទង់ស៊ីហ្គេម ពីវៀតណាម មកកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះប្ដូរវេន នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។
គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ គឺកម្ពុជានៅពេលវេលាសេសសល់តែ ៣៤៨ទៀតប៉ុណ្ណោះ សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់។
សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីប្រារព្ធពិធីបើកការប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីបិទនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកំណត់ប្រភេទកីឡាប្រកួតចន្លោះពី ៣៥ ទៅ៤០ប្រភេទកីឡា ។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នៅកម្ពុជា នឹងត្រូវរៀបចំការប្រកួតពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ក្រោយចប់ការប្រកួតកីឡាស៊ីហ្គេមជាង ២សប្ដាហ៍។
មកដល់ពេលនេះអត្តពលិកកម្ពុជាដណ្តើមបានមេដាយសរុប៥០គ្រឿងហើយ ដែលដណ្តើមបានមពីការប្រកួតស៊ីហ្គេមលើកទី៣១នេះ ក្នុងនោះមាស៨គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ៤០គ្រឿងពី១៦ប្រភេទកីឡាក្នុងចណោម៣៣ប្រភេទដែលបញ្ជួនមកប្រកួត។ គិតត្រឹមថ្ងៃនេះកម្ពុជានៅកីឡាមួយចំនួនទៀតមានទាន់ប្រកួតអស់ដូចជាគុនខ្មែរ ប្រដាល់សកល ហែលទឹក Finswimming យូដូ និងកាយសម្ព័ន្ធអាអេរ៉ូប៊ិចដែលត្រូវបញ្ចប់នៅល្ងាចនេះ៕
nmr