ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។
នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់អារម្មណ៍ទៅលើរបៀបវារៈដែលបានគ្រោងទុក និងប្រធានបទ ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ។ បន្ទាប់ពីចំណាប់អារម្មណ៍ពីបណ្តាវាគ្មិនសេដ្ឋកិច្ចដែលទាក់ទិនទៅនិងបញ្ហាសន្តិសុខស្បៀងនិងថាមពល បម្រែបម្រួល អាកាសធាតុ បញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង ប្រកបដោយអត្ថន័យនិងខ្លឹមសារ ដែលគ្របដណ្តប់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោករួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ អញ្ជើញឆ្លើយតបទៅនិងសំណួរ នៃអ្នកសម្របសម្រួលកម្មវិធីទាក់ទិនទៅនិងវិបត្តិនៅអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ក្រុមប្រទេសឧស្សាហកម្ម២០ រួមទាំងបញ្ហាសកលមួយចំនួនទៀត៕
nmr