កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញគណនីហ្វេសប៊ុកមួយឈ្មោះថា Srey Phorn បានបង្ហោះស្វែងរកក្មួយប្រុសរបស់ខ្លួន ដែលបានបាត់ពីផ្ទះ និងត្រូវបានដឹងថា មូលហេតុដោយសារក្មេងប្រុសនោះតូចចិត្ត ឪពុកម្តាយចោទលួចលុយ ហើយរូបគេក៏បានសរសេរនៅលើក្រដាសមួយប្រាប់ថា «ខ្ញុំរត់ចេញពីផ្ទះហើយម៉ាក់ប៉ា លុយខ្ញុំអត់បានលួចទេ»។
ជាមួយរឿងដ៏ហួសចិត្តនេះផងដែរ បើយោងតាមផេកមួយដែលមានឈ្មោះថា ស្នេហា & គ្រួសារ បានសរសេររៀបរាប់ទាំងខ្លោចចិត្តថា៖ «ករណីមានប្អូនប្រុសម្នាក់បានររត់ចេញពីផ្ទះ ដោយសារតែអ្នកផ្ទះចោទប្អូនថា បានលួចលុយ បាត់ចេញពីខាង បឹងត្របែក នៅចន្លោះវេលាប្រមាណ ១២ និង ០០ នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះ នេសា ដានុត ហៅក្រៅ នុ។
ឪពុកម្ដាយគ្រប់រូបគួរសួររកហេតុផលពន្យល់ មិនគួរចោទ ស្ដីបន្ទោស ឬជេរក្មេងឡើយ ព្រោះក្មេងទឹកចិត្តនៅទន់ជ្រាយ។ រឿងនេះកើតមានច្រើនណាស់ បើតាមការសង្កេតក្នុងសង្គមបច្ចុប្បន្ន រហូតធ្វើឱ្យក្មេងៗរស់នៅគ្មានភាពកក់ក្ដៅ និងមិនទទួលបានក្ដីស្រឡាញ់ពីឱពុកម្ដាយ ចង់ឱ្យកូនល្អ តែមិនចិញ្ចឹមមើលថែអប់រំឱ្យល្អ។ តើនេះកំហុសអ្នកណា?»។
តែទោះជាយ៉ាងណា បើតាមសាច់ញាតិក្មេងប្រុសនេះ ដែលមានគណនីឈ្មោះ ម៉ាក់ពៅ យៀកថៃ បានបញ្ជាក់ប្រាប់តាមខមិនថា បានរកឃើញវិញហើយ៕