ខេត្តឧត្តរមានជ័យ ៖ ព្រះសង្ឃ១អង្គបានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស និងមានព្រះសង្ឃមួយអង្គទៀតជាអ្នករួមដំណើរ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ បន្ទាប់ពីបើករថយន្តរ៉េចង្កូតធ្លា.ក់ពីលើផ្លូវលំចូលទៅក្នុងប្រឡាយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រះសង្ឃដែលរងគ្រោះទាំង២ព្រះអង្គ ក្នុងនោះ១ព្រះអង្គព្រះនាមពៅ យូរី ព្រះជន្ម៣៣ព្រះវស្សាគងនៅវត្តអូរគគីកណ្តាល ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកលុចស៊ីស៣៣០ ពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២W-៦១.១៥ និងព្រះសង្ឃ១អង្គទៀតដែលរួមដំណើរមកពីភ្នំពេញ មិនបានស្គាល់ពីអត្តសញ្ញាណនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ស្ថិតនៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះថា មុនពេលកើតហេតុ អ្នកភូមិស្រឡៅស្រោងនិងអ្នកភូមិទួលទ្រាស ក្នុងឃុំលំទងតែងតែបានសង្កេតឃើញព្រះសង្ឃ១អង្គនេះ បើកបររថយន្តដោយផ្ទាល់ដៃដោយព្រះអង្គឯង។ លុះនៅថ្ងៃកើតហេតុ គេឃើញព្រះអង្គបើកបរក្នុងទិសដៅពីត្បូងឆ្ពោះមកទិសខាងជើង ហើយក្នុងល្បឿនយ៉ាងលឿន ខណៈនោះរថយន្តបានរ៉េចង្កូតធ្លាក់ពីលើផ្លូវលំចូលទៅក្នុងប្រឡាយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់និងស្រាលតែម្តង ។ បើយោងទៅតាមវិន័យសាសនា មិនគួរព្រះសង្ឃបើកបរនូវគ្រឿងម៉ាស៊ីនគ្រប់ប្រភេទឡើយ។ ប៉ូលីសផ្នែកចរាចរណ៍បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ថា ព្រះសង្ឃដែលរងគ្រោះទាំង២ព្រះអង្គនេះ ត្រូវបាននាំទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តប្រគល់ទៅឲ្យព្រះសង្ឃយកទៅធ្វើការជួសជុល ៕
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើនឹង ១៨៦,៨៦គីឡូម៉ែត្រ ហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។ សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារប្រព័ន្ធផ្សព្វផ្សាយពិនិត្យមើលទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅព្រែកតាកែវ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ គល់ រ៉េននី ——