ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

តារា ចម្រៀម ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្រ របស់សម្តេចបញ្ឈប់ការឈូសឆាយជាបន្ទាន់តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោនិងចូល​​រួម​​​​ផ្តល់​កូន​​ឈើ​ធ្នង់​១០០០​ដើម​​ដាំ​​​ឡើង​វិញ​​​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

ភ្នំពេញ៖តាមរយៈបណ្តាញសង្គមហ្វេសបុកឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសគាំទ្រ​រាជរដ្ឋាភិបាល​​លុប​ចោល​​ ស ជ ណ អភិវឌ្ឍន៍​តំបន់​ភ្នំតាម៉ៅ​​ទាំង​អស់​ និង​ចូល​​រួម​​​​ផ្តល់​កូន​​ឈើ​ធ្នង់​១០០០​ដើម​​ដាំ​​​ឡើង​វិញ​​​នៅ​តំបន់​ភ្នំ​តា​ម៉ៅ​ជាមួយ​នឹង​ឧកញ៉ា​ ឡេង ណាវ៉ាត្រា។

លោក​បាន​សរសេរ​ថា​ “ខ្ញុំបាទខេមរៈសិរីមន្តសូមគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅ​ទាំងអស់ ​និងសូមចូលរួមផ្តល់កូនធ្នង់ចំនួន១០០០ដើម នឹងដាំឡើងវិញជាមួយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើបងប្អូនមានចំណាប់អារម្មណ៍ចូលរួមដាំទាំងអស់គ្នាណាបាទ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសម្រេចលុប ចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍ ភ្នំតាម៉ៅ នៅក្នុងខេត្តតាកែវ។ មិន តែប៉ុណ្ណោះ សម្តេចបានបញ្ហាឲ្យបញ្ឈប់ការឈូសឆាយជាបន្ទាន់ផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៍ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ។ ២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស ដោយក្រសួងកសិកម្ម។ ៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ ឡើងវិញលើដីដែលបានឈូសឆាយ»។

ជាមួយគ្នានេះ សម្តេចក៏បានអរគុណដល់​ប្រជាពលរដ្ឋដែលបានចូល រួមផ្តល់យោបល់​ប្រកបដោយ​ការស្ថាបនា៕

nmr