ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

អភិបាលខេត្តបានអំពាវនាវនាកម្មករ និយោជិតរោងចក្រទាំងអស់សូមធ្វើជាគំរូល្អនិងបុគ្គលិកល្អ ចេះគោរពម៉ោងធ្វើការដើម្បីទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនថែមទៀត

កំពត​: អភិបាលខេត្ត​កំពត​បា​ន​អំពាវនាវ​ចំពោះ​កម្មករ និយោជិត​ថា ប្រទេសជាតិ​ពោរពេញ​ដោយ​សន្តិភាព និង​មាន​ការគោរព​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទើប​វិនិយោគិន​ជិត​ឆ្ងាយ​ជឿជាក់​ក្នុងការ​បណ្តាក់ទុន​។ ប្រជាពលរដ្ឋ ពិសេស​កម្មករ និយោជិត​មាន​សីលធម៌​រស់នៅ​ល្អ ចេះ​គោរព និង​ឱ្យ​តម្លៃ​ការងារ​នោះ​អ្នកវិនិយោគ​នឹង​តម្រង់​ឆ្ពោះ​មក​ចាប់ដៃ​រកស៊ី​កាន់តែច្រើន​។

ថ្លែង​នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ក្នុង​ពិធី​សំណេះ​ជាមួយ​កម្មករ​រោងចក្រ​ខេ​ម​បូ​ថៃ​ហ្វ៊ុ​ត​វែ​រ​ស្ថិតនៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ឯកឧត្តម ​ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព​ទើប​អ្នកវិនិយោគ​ជាច្រើន​នាំគ្នា​មក​កម្ពុជា​ដើម្បី​បណ្តាក់ទុន​រកស៊ី​។ សម្រាប់​ខេត្តកំពត​មាន​រោងចក្រ​ចំនួន​៨ និង​បានផ្តល់​ការងារ​ជូន​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​ក្នុងការ​រកប្រាក់​ចំណូល​ប្រចាំខែ​។ ដូច្នេះ​មេក្រុម មេ​ផ្នែក​រោងចក្រ​ត្រូវ​ស្រឡាញ់ និង​ជួយ​មើលថែ​គ្នា​ដោយ​បញ្ចៀស​ឲ្យ​បាន​នូវ​ការគាបសង្កត់​ក្នុងករណី​ណាមួយ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​ថា​កម្មករ និយោជិត​រោងចក្រ​ទាំងអស់​សូម​ធ្វើជា​គំរូ​ល្អ​ដោយ​ផ្តើមចេញពី​កូន​ល្អ ពលរដ្ឋ​ល្អ និង​បុគ្គលិក​ល្អ គឺ​ចេះ​គោរព​ច្បាប់ និង​ពេល​ម៉ោង​ធ្វើការ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​តម្រង់​ឆ្ពោះ​មក​ខេត្តកំពត​កាន់តែច្រើន​ថែមទៀត​។

សូមបញ្ជាក់ថា​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម ​ម៉ៅ ធនិន អភិបាលខេត្ត និង​លោ​កជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​នាំយក​នូវ​អំណោយ​លើកទឹកចិត្ត​មួយចំនួន​ជូន​ដល់ក​ម្មករ កម្មការិនី​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​តាមរយៈ​ការចាប់​ឆ្នោត​ផ្សងសំណាង​ផងដែរ​៕

 

nmr