Related Articles
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ……….
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ក្នុងនាមប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ខ្ញុំបានមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្សនិងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគមក្នុងខេត្តរតនគិរី នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម ការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។ សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាល ដែលកំពុងថែរក្សា អភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជានៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះបានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។ ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននិងកំពុងថែរក្សា និងអភិរក្សដំរីស្រុកចំនួន ៤ ក្បាលក្នុងនោះឈ្មោលពីរ ញី […]
ក្រសួងសុខាភិបាលអនុវត្តតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែនពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សចេញផ្សាយ ថ្ងៃទី 9 ខែ កក្កដា ឆ្នាំ 2022
ភ្នំពេញ ៖ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជូនដំណឹងពីការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ដូចខាងក្រោម៖ ១-លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដួសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរទៅលំនៅឋាន ឬ ទៅកាន់គោលដៅរៀងៗខ្លួនដោយពុំជាប់កាតព្វកិច្ចចត្តាឡីស័ក។ ក្នុងករណីលទ្ធផលតេស្តរហ័សវិជ្ជមានហើយជាករណីជំងឺស្រាល ចំពោះអ្នកដំណើរដែលមានលំនៅឋាន សមរម្យអាចដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅលំនៅឋានរបស់ខ្លួន។ ចំពោះអ្នកដំណើរដែលពុំ មានទីតាំងស្នាក់នៅសមស្រប ត្រូវដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាលនៅទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថិកិច្ច។ អ្នកដំណើរដែលជាករណីជំងឺស្រាលត្រូវធ្វើការព្យាបាល ត្រូវ អនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយ រាល់ការចំណាយក្នុងការស្នាក់នៅព្យាបាលជាបន្ទុករបស់សាមីបុគ្គល។ ចំពោះករណីជំងឺធ្ងន់ ត្រូវទៅទទួល ការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ ដែលសេវាព្យាបាលជំងឺកូវីដ-១៩ ត្រូវបានធ្វើ […]
កម្ពុជាធ្វើបទបង្ហាញជូនអង្គទូតនៃប្រទេសដៃគូ ត្រៀមការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅខែវិច្ឆិកាខាងមុខ
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និងផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤:០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។ ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ […]