សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ «ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថីព្រះមុនីវង្ស ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។ ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី […]
ប៉ូលិសក្រុងឡុងដ៍បាននិយាយថា ខ្លួនចាប់ខ្លួនពលរដ្ឋប៊ុលហ្គារីីនាក់រស់នៅចក្រភពអង់គ្លេសកាលពីខែកុម្ភៈ ក្រោមការសង្ស័យនៃបទល្មើសចារកម្មឱ្យរុស្ស៊ី និងការកាន់កាប់ឯកសារអត្តសញ្ញាណមិនពិត។ ប៉ូលិសក្រុងបានបញ្ជាក់កាលពីថ្ងៃអង្គារថា អ្នកទាំង៣នោះ រួមមានលោក Orlin Roussev អាយុ ៤៥ ឆ្នាំ លោក Bizer Dzhambazov អាយុ ៤២ ឆ្នាំ និងនាង Katrin Ivanova អាយុ ៣២ ឆ្នាំ ដែលត្រូវបានឃុំខ្លួនចាប់តាំងពីចាប់ខ្លួនមក។ បណ្ដាញព័ត៌មានអង់គ្លេស BBC និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសផ្សេងទៀត បានរាយការណ៍ថា អ្នកទាំងបី ត្រូវបានគេសង្ស័យថាបានធ្វើការឱ្យសេវាសន្តិសុខរុស្ស៊ី។ អ្នកទាំងបី ក៏រងការចោទប្រកាន់ផងដែរថា កាន់កាប់ឯកសារក្លែងក្លាយ ក្នុងចំណោមឯកសារសម្គាល់អត្តសញ្ញាណចំនួន ៣៤ ដែលពួកគេមាន។ ប្រភព៖ Three Bulgarians arrested in UK linked to suspected Russian espionage
ខេត្តសៀមរាប៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជារកងពលតូចដឹកជញ្ជូនលេខ៩០ បានណែនាំដល់លោកអនុសេនីយ៍ឯក សួន ភាសា បន្ទាប់ពីបំពេញបេសកកម្ម ជួសជុលរថយន្តរបស់កងពលធំអន្តរាគមន៍លេខ២ រួចរាល់ត្រូវបន្តទៅត្រួតពិនិត្យបច្ចេកទេសរថយន្តរបស់កងពលចំនួន២៦ គ្រឿងកំពុងសហការណ៍ជាមួយកងកម្លាំងយោធភូមិភាគ៤ និងកម្លាំងកងពលធំអន្តរាគមន៍លេខ២ ដែលកំពុងបម្រើការជួយដឹកសម្ភារ: និងប្រជាជនដែលស្ម័គ្រចិត្តប្ដូរទីលំនៅតាមផែនការបស់រាជរដ្ឋាភិបាលទៅរស់នៅក្នុងតំបន់អភិវឌ្ឍសម្ដេចតេជោ រុនតាឯក និងពាក់ស្នែង។ លោកអនុសេនីយ៍ឯក សួន ភាសា នាយការិយាល័យបច្ចេកទេស បានសហការណ៍ជាមួយប្រធានក្រុមការងារដឹកជញ្ជូន ប្រចាំការនៅខេត្តសៀមរាប។ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ លោក សួន ភាសា និងជាងជំនាញរបស់យានដ្ឋានមានការខិតខំមិនខ្លាចនឿយហត់ លើការងារត្រួតពិនិត្យសម្ភារ:បច្ចេកទេសរថយន្ត និងជួសជុល ជាលទ្ធផលសម្រេចបានជួសជុលកម្រិតស្រាលបានចំនួន០៤គ្រឿង និងកម្រិតមធ្យមបានចំនួន០១គ្រឿង។ https://t.me/royalcambodianarmy