ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ ព័ត៌មានអន្តរជាតិ

ពលរដ្ធនៅខេត្ត ឆះឈើងសៅប្រទេសថៃ បានថតបង្ហោះសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង

ថៃ៖ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត ថៃ ផ្អើលក្រពើដើរតាមផ្លូវ ក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញដើរកាត់ផ្លូវដែលជន់លិចដោយភ្លៀងធ្លាក់ខ្លាំង

ភាគខាងកើតប្រទេសថៃកាលពីថ្មីៗនេះ ។

ពលរដ្ឋ​ដែល​បើក​បរ​កាត់​ភ្លៀង​ក្នុង​ស្រុក Bang Kaew បានថត និងបានបង្ហោះវីដេអូឃ្លីបបង្ហាញពីសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង ។

វាមិនមែនជាលើកទី ១ ទេដែលក្រពើត្រូវបានប្រទះឃើញនៅក្នុងស្រុកនេះ ជាកន្លែងដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើន និងមិនមានសុវត្ថិភាព ។

ទន្ទឹមនោះ អ្នក​ស្រុកក៏​ចង់​ឲ្យ​អ្នកដែល​ចិញ្ចឹម​ក្រពើ​ត្រូវ​បង្កើន​វិធានការ​សន្តិសុខផងដែរ ដើម្បី​ការពារ​កុំ​ឲ្យ​ក្រពើ​ដើរពេញ​ក្នុង​សហគមន៍ បង្កការភ័យខ្លាចដល់អ្នកស្រុក ។

ស្របពេលជាមួយនេះ ប្រជាពលរដ្ឋក៏កំពុងសម្ដែងការព្រួយបារម្ភផងដែរថា សត្វក្រពើអាចនឹងត្រូវគេប្រទះឃើញទៀត ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបង្កឡើងពីព្យុះត្រូពិច Noru ដែលត្រូវបានព្យាករណ៍នឹងកើតមាននៅទូទាំងប្រទេសថៃក្នុងសប្តាហ៍នេះ ៕

https://web.facebook.com/watch/anuwatf.ch7/

nmr