Related Articles
សម្តេចធិបតី៖ ការកសាងមូលធនមនុស្សល្អ ត្រូវការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន ……….
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការកសាងមូលធនមនុស្សល្អ ត្រូវ ការរយៈពេលយូរ និងត្រូវការវិនិយោគនៅក្នុងបរិមាណច្រើន ស្របពេលដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ក្នុងការកសាងសង្គមកម្ពុជាបានរឹងមាំ។ សម្តេចថ្លែងដូច្នេះនៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ឆ្នាំ២០២៣កន្លងទៅ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី បានបន្តថា ជាការពិតការអប់រំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់មួយសម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងរឹងមាំនៃសេដ្ឋកិច្ចជាតិ ព្រមទាំងការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតមូល ធនប្រយុទ្ធគំនិតច្នៃប្រឌិតបច្ចេកវិទ្យា និងនវានុវត្តដែលជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ជំរុញបង្កើតភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ សម្តេចបានបន្ថែមទៀតថា ការអប់រំ និងការបណ្ដុះបណ្ដាលមិនត្រឹមតែបង្កើនធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេ ដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែវិស័យទាំងនេះបង្កើននូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិ រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រា ប់អ្នកទទួលបានការអប់រំ បណ្ដុះបណ្ដាល និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ទោះមានការដួលរលំធនាគារមួយចំនួននៅក្រៅប្រទេស
ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ខណៈអត្រាការប្រាក់ឥណទាននៅកម្ពុជា រក្សាបានស្ថិរភាពល្អ ទោះបីនៅបណ្តាប្រទេសមួយចំនួន មានការដួលរលំគ្រឹះស្ថានធនាគារ ដែលបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថិរភាពហិរញ្ញវត្ថុសកល។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា នាឆ្នាំ២០២៣ កន្លងទៅនេះ សេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបានបន្ទុចបង្អាក់ដល់ការងើបឡើងសេដ្ឋកិច្ចពិភពលោក ជាពិសេស ភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលរួមមាន ៖ ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅអឺរ៉ុប, ការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅមជ្ឈិមបូព៌ា និងការឡើងកម្ដៅនៅតំបន់អាស៊ី។ សង្គ្រាមពិតជាបង្កនូវសោដនាដកម្មដ៏ធ្ងន់ធ្ងរ ដល់ប្រជាជន សង្គម និងសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងបៀវត្សមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្រោយខកខានពីរឆ្នាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានគិតគូរពីការដំឡើងប្រាក់បៀវត្ស ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំដោយសារតែវិបត្តិកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលមានប្រាក់បៀវត្សទាបនឹងត្រូវដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្ស ក៏ត្រូវបានដំឡើងផងដែរ ដើម្បីជួយសម្រួលដល់មន្រ្តីរាជការ។ សម្តេចតេជោបញ្ជាក់ថា ការឡើងនោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាងហោចណាស់បានចំនួន ១.៥០០.០០០ រៀលក្នុងមួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺធ្វើតាមរបៀបផ្សេង ដោយអ្នកប្រើខែច្រើនឡើងកម្រិតណាមួយ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ការគិតគូរដំឡើងប្រាក់បៀវត្សនេះ ដោយសារតែរដ្ឋបានសន្សំថវិកាមួយចំនួនពីការកាត់បន្ថយចំណាយនានាដែលមិនចាំបាច់ ពិសេសរដ្ឋលែងសូវចំណាយលើឧបករណ៍តេស្តរហ័សរកជំងឺកូវីដ១៩ ជាដើម៕