ជីវិតនិងសង្គម ព័ត៌មានថ្មីៗ

​ មេ​ភូមិ​ម្នាក់ នាំស្រីស្នេហ៍មកឡើងឋានសួហ៍ក្នុងផ្ទះសំណាក់ ស្រាប់តែគាំងសន្ល.ប់នៅលើគ្រែដោយមិនដឹងមូលហេតុ ផ្អើលពេញទីប្រជុំជនអ្នកលឿងនេះ

ខេត្ត​ព្រៃវែង ៖ ​លោក​មេ​ភូមិ​ម្នាក់ បាន​នាំ​ស្រី​ស្នេហ៍​មក​ឡើង​ឋាន​សួ​ហ៍​ក្នុងផ្ទះ​សំណាក់ ហើយ​ស្រាប់តែ​គាំង​សន្ល.ប់​នៅ​លើ​គ្រែ ដោយ​មិនដឹង​មូលហេតុ​ ​បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង បាន​សម្តែង​នូវ​ការ​ហួស​ចិត្ត​យ៉ាង​​ខ្លាំង នៅ​ពេល​ឃើញ​និង​ដឹង​រឿងរ៉ាវ​មួយនេះ​ ។

ហេតុការណ៍​ដែល​បាន​ធ្វើ​អោយ​​ផ្អើល​​ពេញ​​ទីប្រជុំជន​​អ្នក​លឿង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​3​រសៀល​ថ្ងៃ​ទី​៨ តុលា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ លី វ៉ៃ សិន ​ស្ថិត​ក្នុងភូមិ​1 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

លោក​មេ​ភូមិ​​មួយរូប​ខាងលើ​ឈ្មោះ អ៊ុ​ន ប្រុស ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​មេ​ភូមិ នៅ​ភូមិ​ក្រាំង​ក្អុក ឃុំ​កំ​ព​ង៉​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ចំណែក​ស្ត្រី​ជា​ដៃគូរ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ​នៅ​​ពេល​កើតហេតុ​ភ្លាម ស្ត្រី​រូប​នោះ​បាន​រត់គេច​ខ្លួន​ទៅ​បាត់ គេ​គ្រាន់តែ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​អាយុ​ប្រហែល​45​ឆ្នាំ​។

បើ​តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​សំណាក់ លី វ៉ៃ សិន ឈ្មោះ លី ហួ​លី បានអោយ​ដឹង​ថា លោក​មេ​ភូមិ​និង​ស្ត្រី​​ជា​ដៃគូរ បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ចូល​ផ្ទះសំណាក់ នៅ​វេលា​ម៉ោង​ជិត​3​រសៀល លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ខាង​នារី ដើរ​ចេញ​ទៅ​វិញ​តែ​ម្នាក់ឯង ដោយ​មិនឃើញ​លោក​មេ​ភូមិ​ចេញ​ទៅ​ជាមួយ​គ្នានោះ​​ទេ ។ ដោយ​មានការ​សង្ស័យ ម្ចាស់ផ្ទះ​សំណាក់​ក៏​យក​សោរ​បន្ទប់​ចាក់​ចូល​មើល ស្រាប់តែ​ឃើញ​លោក​មេ​ភូមិ ដេក​សន្ល.ប់​ស្តូកស្តឹង​នៅ​លើ​គ្រែ​បាត់​ទៅ​ហើយ ទើប​មានការ​ផ្អើល​ឆោឡោ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ បាន​ក្លាយទៅជា​ប្រធានបទ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក នៅ​តាម​រោង​កាហ្វេ ក្នុង​ទីប្រជុំជន​អ្នក​លឿង ដោយ​មានការ​លើក​ឡើង​ដូច​ៗ​គ្នា​ថា មូលហេតុ​ដែល​ធ្វើ​អោយ​លោក​មេ​ភូមិ​គាំង​សន្ល.ប់ គឺ​មក​ពី​គាត់​ប្រើ​ថ្នាំ​ជំនួយ ហើយ​​ស្ត្រី​ជា​ដៃគូនោះ​ ថែម​ទាំង​បាន​ប្រមូល​យក​ថវិកា ទូរ​សព្ទ័ និង​ចិ​ញ្ជៀ​ន​របស់​លោក​មេ​ភូមិ​ទៅ​អស់​ផង​ដែរ​។

 

ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ជជែក​លេង​តាម​តុ​កាហ្វេ​ប៉ុណ្ណោះ ឯការ​ពិត​យ៉ាងណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ដោយ​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ខ​ណៈ​ពេល​នេះ​ លោក​មេ​ភូមិ​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​មិន​ទាន់​អាច​ផ្តល់​ព​ត៌​មាន​អ្វី​បាន​ទេ ហើយ​ក៏​មិន​ទាន់​មានការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​ផង​ដែរ ដូច្នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា លោក​មេ​ភូមិ​គាំង​សន្ល.ប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ហើយ​ទ្រព្យសម្បត្តិ​លោក​មេ​ភូមិ​បាត់បង់​អ្វីខ្លះ ក៏​មិន​ទាន់​ដឹង​ដែរ មាន​តែ​លោក​មេ​ភូមិ​ម្នាក់​គត់​ទើប​អាច​បញ្ជាក់​បាន​ ៕​

nmr