ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

ក្នុងស្ថានភាពម្ចាស់រថយន្តគឺជាលោកអភិបាលខេត្តមណ្ឌលគិរី អូសបន្លាយ ជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្ត អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណីដើម្បីយកថវិកាព្យាបាលជំងឺប្រពន្ធរបស់អ្នកស្លា.ប់

ត្បូងឃ្មុំ ៖ រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យបុរសពីរនាក់ស្លា.ប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក កាលពីចុងខែកញ្ញាកន្លងទៅ គឺកំពុងស្ថិត ក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ។

ក្នុងស្ថានភាពអូសបន្លាយនេះ ខាងភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថា ម្ចាស់រថយន្តគឺជាលោកអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី។ តែខាងសមត្ថកិច្ចថា ម្ចាស់ករណីនេះប្រាប់ថា ករណីនេះស្ថិតក្រោមការដោះស្រាយគ្នាផ្ទាល់ របស់ភាគីខាងរថយន្ត និងខាងរ៉ឺម៉កម៉ូតូ។

លោក ខាត់ អាត ត្រូវជាឪពុកក្មេកអ្នកស្លា.ប់(បុរសឈ្មោះ អែម សំអូន ហៅ គោ អាយុ ២៧ ឆ្នាំ)និងត្រូវជាជីតា របស់បុរសជាអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ផន ភីន អាយុ ១៦ ឆ្នាំបានប្រាប់ថា នៅក្រោយកូនប្រសា និងចៅស្លា.ប់ បានចំនួនប្រាំថ្ងៃ ខាងរថយន្តបញ្ជួនតំណាងឱ្យយកលុយចូលបុណ្យសាកសពម្នាក់ចំនួនពីរលានរៀល មកដល់បុណ្យ ប្រាំពីរថ្ងៃ នាំយកអង្ករ ភេសជ្ជៈមួយចំនួនមកកាន់ផ្ទះលំនៅឋានជនរងគ្រោះនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក និងនៅពេលបន្ទាប់ដោះស្រាយជជែកគ្នា តាមទូរស័ព្ទនៅកន្លែងនគរបាលខេត្តត្បូងឃ្មុំ តែដោះស្រាយមិនត្រូវសំណងគ្នា។

លោក ខាត់ អាត បានបន្តថា ឥឡូងខាងលោកស្នើឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ ទៅខាងរថយន្តអញ្ជើញប្រញាប់ ចូលរួមដោះស្រាយសំណងរដ្ឋប្បវេណី ដើម្បីយកថវិកាព្យាបាលជំងឺប្រពន្ធរបស់អ្នកស្លា.ប់ត្រូវជាកូនប្រសាឈ្មោះ អែម សំអូន និងព្យាបាលជំងឺឪពុករបស់អ្នកស្លា.ប់ជាចៅឈ្មោះ ផន ភីន។

nmr