Related Articles
ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល លើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗ
ក្រសួងរ៉ែ និងថាមពល បានពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ដើម្បីទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន។ ការពិនិត្យនេះ ធ្វើឡើង នៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំឆ្នាំ២០២៣កាលពីពេលថ្មីៗនេះជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លោក ស៊ុយ ឌីម៉ង់ ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល បានលើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗដើម្បីធានាបាននូវការងារចរន្ត និងការងារចាំបាច់នានា ជាពិសេស ការងារជាយុទ្ធសាស្ត្រសម្រាប់បរិការណ៍សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន និងការវិវត្តន៍នាពេលខាងមុខ។ ការងារជាអាទិភាពទាំងនោះរួមមាន៖ ទី១. ការពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន កម្ពុជាត្រូវពិនិត្យមើលកម្រិតនៃភាពធន់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលជាការងារអាទិភាពដែលក្រសួងរ៉ែនិងថាមពល ត្រូវធ្វើការសិក្សាទាំងឧត្តមានុវត្តន៍អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្ត។ ទី២. ប្រេងឥន្ធនៈ និងធ្យូងថ្មដែលជាផ្នែកមួយនៃ វត្ថុធាតុដើមសម្រាប់កម្ពុជាក្នុងផលិតថាមពលអគ្គិសនីមានការឡើងថ្លៃ។ ដូច្នេះក្រសួងត្រូវ ធ្វើការសិក្សាឱ្យច្បាស់លាស់ក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងថ្លៃធាតុចូលផ្សេងៗ នាពេលខាងមុខតាមនិន្នាការពិភពលោក និង ទី៣. ការទប់ស្កាត់ និងកាត់បន្ថយការលេចធ្លាយ ចំណូលជាតិ ជាពិសេសលើអាជីវកម្មរ៉ែដែល សួយសារជាបន្ទុករបស់រដ្ឋ៕
ពលរដ្ឋ ជាង៤៦០០នាក់បាក់ទឹកចិត្តនិងអស់ជំនឿលើអាជ្ញាធរទាំងស្រុង ទើបសំរេចចិត្តអំពាវនាវតាមរយៈសារពត៌មាន ស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមដោះស្រាយរកយុត្តិធម៌អោយពួកគាត់
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ១១២គ្រួសារ មកពីភូមិចំនួន៥ក្នុងស្រុកស្វាយអន្ទរ បានប្រមូលផ្តុំគ្នាអំពាវនាវតាមរយៈសារពត៌មាន ស្នើសុំអោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមដោះស្រាយរឿងសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បោកប្រាស់យកលុយរបស់ពួកគាត់ម្នាក់ៗរាប់សែនរាប់លានរៀល ហើយមិនព្រមសងមកវិញដោយអះអាងថា ក្ស័យធន។ ការប្រមូលផ្តុំគ្នានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ សីហា នៅក្នុងភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពលរដ្ឋទាំងនោះបាននិយាយថា កាលពីចុងឆ្នាំ២០១៩ លោកស្រី យ៉េង ទឹម និងលោក គង់ អ៊ា ( ក្រុមប្រឹក្សាឃុំពានរោង ) បានដើរផ្សព្វផ្សាយប្រមូលពលរដ្ឋអោយចូលជាសមាជិកសមាគមន៌របស់ពួកគាត់ដែលមានឈ្មោះថា សមាគមមូលនិធិទ្រទ្រង់សហគមន៌កម្ពុជា ដោយគ្រាន់តែបង់ប្រាក់ម្នាក់៤០ម៉ឺនរៀលប៉ុណ្ណោះពេលចូលដំបូង និងបង់១ខែ៣ទៅ៤ម៉ឺនរៀលរាល់ខែ រយៈពេល៦ខែនិងអាចចូលជាសមាជិកពេញសិទ្ធិ ហើយអត្ថប្រយោជន៌ដែលទទួលបាន គឺនៅពេលសមាជិកណាម្នាក់ស្លាប់ សមាគមនឹងឩបត្ថម្ភប្រាក់ចាប់ពី៨លានរៀលរហូតដល់ទៅ៤០លានរៀល ទៅតាមការគុណចំនួនទឹកប្រាក់ដែលបានបូករួមនិងការប្រាក់។ ប្រជាពលរដ្ឋដដែលនេះបានបន្តទៀតថា ក្នុងអំឡុងពេល៦ទៅ៧ខែដំបូង មានសមាជិកស្លាប់គេឃើញខាងសមាគមយកប្រាក់ទៅអោយមែន គឺយកទៅអោយដល់ផ្ទះមានមន្ត្រីក្រុមប្រឹក្សាឃុំចូលរួមដឹងលឺនិងថតរូបបង្ហោះហ្វេសបុកថែមទៀតផង ឃើញបែបនេះហើយទៀតធ្វើអោយប្រជាពលរដ្ឋជឿជាក់ស្លុង ហើយនាំគ្នាចូលជាសមាជិកសមាគមកាន់តែច្រើនឡើងៗរហូតរាប់ពាន់គ្រួសារ ប៉ុន្តែការយកប្រាក់ទៅប្រគល់អោយដល់ផ្ទះនេះ បានតែ២ទៅ៣នាក់ដំបូងប៉ុណ្ណោះ អ្នកក្រោយៗមកទៀតស្រាប់តែលែងទទួលបាន លុយគេនៅតែដើរប្រមូលពីពលរដ្ឋរាល់ខែ អត់មានឯកសារលិខិតស្នាមអ្វីទាំងអស់ ចំណែកអ្នកស្លាប់គ្មានអ្នកណាបានប្រាក់ពីសមាគមទៀតទេ។ពេលអ្នកស្រុកទាមទារឈ្មោះ យ៉េង ទឹម និងឈ្មោះ […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤។
ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត ។