Related Articles
វរសេនីយ៍ទោ ហេង ហាប់ ដែលធ្លាប់មានប្រវត្តិលួច iPad ត្រូវដកហូតពីតំណែងស្នងការរងខេត្តកំពត
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ។ ចំពោះមូលហេតុត្រូវបានបានបញ្ជាក់ថា ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។ សូមបញ្ជាក់ថា ការដកហូតតំណែងវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពតនេះ គឺធ្វើឡើងក្រោយពីមានការរិះគន់ពីមហាជន ខណៈដែលវរសេនីយ៍ទោរូបនេះ ធ្លាប់មានប្រវត្តិបន្លំយក iPad ពីហាងលក់ទូរស័ព្ទមួយកន្លែងនៅក្រុងកំពតកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលថ្មីៗនេះ បែរជាត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពតទៅវិញ។ ករណីនេះ វាក៏ស្របគ្នាទៅនឹងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយសម្តេចបានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញអមដំណើរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានចូលរួម ពិធីជំនួបសំណេះសំណាល ជាមួយសមាគមសារព័ត៌មានសុក្រឹត ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្មជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានដាក់ចេញនូវគោល នយោបាយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះដ៏សំខាន់មួយគឺ យើងនឹងចងក្រងជាសហគមន៍កសិកម្មដើម្បីឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ និងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។វាជាយន្តការមួយផ្តល់ភាពងាយស្រួលទាំងក្នុងការផ្គត់ផ្គង់ និងផលិតគ្រាប់ស្វាយចន្ទីសមាមាត្រគ្នា ហើយវាស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។នេះជាការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ចាប្រមាញ់ និង នេសាទ។ ប្រាប់បណ្តាញដល់សារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង លោកជំទាវ អ៊ឹម រចនាបានមានប្រសាសន៍ថា”តាមយន្តការដែលក្រសួងកសិកម្មនឹងត្រូវអនុវត្តនោះគឺយើងប្រមូលផ្តុំប្រជាកសិករដែលដាំដុះដំណាំកសិកម្មតាមប្រភេទ។