ព័ត៌មានថ្មីៗ

លោកជំទាវ ឱ វណ្ណឌីន៖ ឥឡូវនេះ​ វីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីន សូមអានសំណេរទាំងស្រុងរបស់លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល!

ឥឡូវនេះ​ វីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ​ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។
ដូច្នេះ​ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ “៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង+នៅផ្ទះជា​បណ្តោះអាសន្ន”​ នោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩​ ដោយងាយស្រួលហេីយ។ ត្រូវចងចាំថា​ “ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ​ បេីមិនចង់មានជំងឺកូវីដ-១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ​ ដោយអនុវត្តវិធានការដែល​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ​ជាបន្តបន្ទាប់នេះ​ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩​ ដោយសារតែការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ”​ ។
កាលសង្រ្គាម​ យេីងខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោនក្នុងត្រង់សេ​ តែពេលនេះ​ យេីងខ្លាចវីរុសកូវីដ-១៩​ ផ្លោងដាក់យេីង​ យេីងត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះរបស់យេីង​ វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩​ ពិតជាមានការលំបាក​ក្នុងការស្វែងរកការវាយលុក ហេីយរកយេីងមិនឃេីញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ​ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩​ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩​ ទាំងអស់គ្នា។
May be an image of crowd
nmr