ជីវិតនិងសង្គម ព័ត៌មានជាតិ ព័ត៌មានថ្មីៗ

សូមអបអរសាទរ ក្បាច់គុនល្បុក្កតោ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក !

១.ក្បាច់គុនខ្មែរ មានច្រើនប្រភេទនឹងច្រើនទម្រង់ណាស់ បើយោងតាមក្រុមអភិរក្សអង្គររបស់បារាំង បានលើកឡើងថា ទីលានជល់ដំរី គឺជាទីកន្លែងហ្វឹកហាត់មេទ័ពធំៗដ៏ខ្លាំងពូកែ។ មេទ័ពទាំងនោះអាចប្រយុទ្ធជាមួយតោ, ខ្លា, ដំរី, ជ្រូកព្រៃ…។ល។
២.បន្ទាប់ពីហ្វឹកហាត់រួច មេទ័ពទាំងនោះត្រូវបានបញ្ជូនឱ្យទៅការពារនៅតាមរដ្ឋនីមួយៗ អមព្រះអង្គម្ចាស់នៃចក្រភពអង្គរដែលគ្រប់គ្រងនៅរដ្ឋនោះ ដូចជាបន្ទាយកងទ័ពសុខោទ័យនៅជិតទល់ដែនប្រទេភូមា។
៣.គួរសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅទៅលើក្បាច់គុនខ្មែរទាំងឡាយនៃចក្រភពអង្គរ។ គួរដាក់ឈ្មោះជារួមក្បាច់គុនខ្មែរ ពុំចាំបាច់ដាក់ឈ្មោះផ្សេងៗគ្នាជាច្រើននោះទេ។
៤.ឃើញខ្លះហៅ យុទ្ធគុន ខម បើតាមការស្រាវជ្រាវ ជនជាតិខ្មែរមានតែឈ្មោះកម្ពុជា និងខ្មែរប៉ុណ្ណោះ តាំងពីសម័យនគរភ្នំ។ ចំណែកពាក្យ ខម គឺជាជនជាតិនៅរដ្ឋតូចមួយនៅជិតសុខោទ័យ ក្រោយមកត្រូវអាណចក្រនគរភ្នំគ្រប់គ្រងទាំងស្រុង។
៥.អ្នកប្រវត្តិសាស្ត្រថៃ បានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនថា ជនជាតិដើមរបស់គេ ខម ពុំមែនខ្មែរទេ ដូច្នេះអ្នកអានដែលឃើញពាក្យ ខម នេះភាគច្រើនសៀវភៅអ្នកប្រវត្តិសាស្ត្រថៃជាអ្នកសរសេរ។
ដោយៈ ឥន សុផល
nmr