ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រចំពោះការចាត់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ ហើយបើបណ្តែតបណ្តោយឲ្យអ្នកដែលមានជំងឺកូវីដ១៩ ធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ គឺវានឹងធ្វើឲ្យមានការឆ្លងរីករាលដាលកាន់តែច្រើនឡើងៗ ហេតុនេះអ្វីដែលរាជរដ្ឋាភិបាលធ្វើនេះ គឺជាការត្រឹមត្រូវ។ . លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា ជារួមលោកគាំទ្រក្នុងការចាត់វិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបើបណ្តែតបណ្តោយឲ្យអ្នកដែលនៅតំបន់ក្រហមដែលមានជំងឺកូវីដ១៩ ចេញដើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើឲ្យការឆ្លងរីករាលដាលកាន់តែច្រើនឡើងៗ សូម្បីតែមានការបិទខ្ទប់ក៏ការឆ្លងរាលដាលនៅតែមានច្រើន។ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ដោយសាររាជរដ្ឋាភិបាលមានវិធានការទាន់ពេលវេលា បានធ្វើឲ្យនការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏វាមានកម្រិតមួយមិនមានការឆ្លងរាលដាលខ្លាំង ដោយសារតែមានវិធានការក្នុងការទប់ស្កាត់ ហើយរាជរដ្ឋាភិបាលអនុវត្តគោលការណ៍ននេះ គឺបានល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩”។ u លោកបានបន្តថា នៅក្នុងដំណាក់កាលនៃការឆ្លងរាលត្បាតជំងឺកូវីដ១៩ គណបក្សខ្មែររួបរួមជាតិ ក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយចែកស្បៀងដល់ប្រជាពលរដ្ឋដែលជួយការលំបាកទៅតាមលទ្ធភាពដែលមាន។ ដោយក្នុងនោះលោកបានចុះចែកស្បៀងដល់បុគ្គលិកមន្ទីរពេទ្យបង្អែក និងប្រជាពលរដ្ឋនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺអង្ករ១០តោន ទឹកស៊ីអ៊ីវចំនួន ១៥០០ដប ទឹកត្រី ១៥០០ដប និងត្រីខ ១៥០០កំប៉ុង។ ហើយនៅមន្ទីរពេទ្យពោធិពីរ (មន្ទីរពេទ្យយោធភូមិភាគ៤) អង្ករចំនួន ៨តោន ទឹកស៊ីអ៊ីវចំនួន ១២០០ដប ទឹកត្រី ១៥០០ដប […]
NMR ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក (សាលាក្តីខ្មែរក្រហម) ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី ——
បាត់ដំបង៖ ក្នុងឯកសណ្ឋានជាសិស្ស យុវជន ២នាក់ ត្រូវបានអធិការនគរបាលស្រុកមោងឫស្សី ចុះឃាត់ខ្លួនក្រោយមានពាក្យបណ្តឹងក្រោមបទចោទថា កាលពីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ៤០ នាទីព្រឹក លើផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង យុវជនទាំង ២នាក់ បានធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្ត) ។ សមត្ថកិច្ចនៃអធិការស្រុកបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ០២នាក់ បានជិះម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM 0178 បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាស៊ី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាង៉ែនឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង […]