មន្ទីរទេសចរណ៍ខេត្តកែបបានបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ដល់សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ និងការធ្វើបដិសណ្ឋារកិច្ច ដល់អ្នកទេសចរជាតិ និងអន្តរជាតិនៅរដូវសម្បូរភ្ញៀវខាងមុខនេះ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ថា សហគមន៍ទេសចរណ៍នេសាទដែលទទួលបានការបណ្តុៈបណ្តាលវគ្គមគ្គុទេ្ទសក៍ទេសចរណ៍នេះមាន៖ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទអូរក្រសា សហគមន៍នេសាទភូមិកែប និងសហគមន៍នេសាទអង្កោល។ ចំណែកសហគមន៍អេកូទេសចរណ៍ចំនួនបីមាន៖ សហគមន៍កោះទន្សាយ សហគមន៍ភ្នំវល្លិ៍ និងសហគមន៍ភ្នំសរសៀ ព្រមទាំងមានតំណាងអ្នករត់រម៉កម៉ូតូ និងនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូផងដែរ។
ក៏ដូចជាវិនិយោគពីក្រៅប្រទេស។ ការទាក់ទាញ និងការជួបការលើកទឹកចិត្តផ្សេងៗ យើងបានដាក់ចេញបូកជាមួយនឹងការទា ក់ទាញវិនិយោគមកក្នុងប្រទេសគឺមានចំណាប់អារម្មណ៍នៅកម្ពុជារបស់យើងច្រើន។ យើងខិតខំទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបានធ្វើកិច្ចការជាច្រើនជាមួយដៃគូក្រៅប្រទេស”។ (ខេត្តតាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤)
ភ្នំពេញ)៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីឱ្យស្របតាមការវិវឌ្ឍនៃសង្គម។ លោករដ្ឋមន្ត្រី បានបន្តថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្មឌីជីថល ដែលបច្ចេកវិទ្យាទំនើប និងសម្បូណ៌បែបបានផ្លាស់ប្ដូររបៀបនៃការផ្សព្វផ្សាយ ទទួល និងចែករំលែកព័ត៌មាន ក៏ដូចជាទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ។ របាយការណ៍នេះនឹងផ្ដល់ជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការយុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិស័យព័ត៌មាន និងតម្រូវការក្នុងសង្គមបច្ចុប្បន្ន និងទៅអនាគត។ លោក នេត្រ ភក្ត្រា បានថ្លែងថាទិដ្ឋភាពនៃការប្រែប្រួលទាំងនេះចាំបាច់ទាមទារឱ្យភាគីទាំងអស់ក្នុងវិស័យព័ត៌មានអភិវឌ្ឍខ្លួនឱ្យស្របនឹងនិន្នាការវិវត្តបច្ចុប្បន្ន និងឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរការនៃការអភិវឌ្ឍវិស័យព័ត៌មានកម្ពុជា ក្នុងការធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពផ្សព្វផ្សាយប្រកបដោយភាពប្រកួតប្រជែង គោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ។ បន្ថែមពីនេះ លោកមានជំនឿយ៉ាងមុតមាំថារបាយការណ៍នេះនឹងក្លាយជាឯកសារដ៏សំខាន់មួយសម្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មានកម្ពុជាឱ្យលេចត្រដែតសក្តិសមជាអំណាចទី៤ ដែលគាំទ្រ និងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជា។ ក្រសួងព័ត៌មានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពវិជ្ជាជីវៈសារព័ត៌មាន និងប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយ […]