នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហារ ថវិកា មួយចំនួន ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងឱកាសបុំណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។ លោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការរង និងជាប្រធានក្រុមការងារគ្រប់គ្រងដីសម្បទានសង្គមកិច្ចសំរាប់អតីតយុទ្ធជន និងសម្រប សម្រួលស្ថានភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាព និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៤១ គ្រួសារ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកបានផ្តល់ដីសម្បទានសង្គមកិច្ចចំនួន១ ហិកតាកន្លះ និងផ្ទះមួយខ្នងក្នុងមួយគ្រួសារ ព្រមទាំងបានស្ថាបនាផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ ព្រមទាំងអណ្តូងទឹកស្អាតតាមគ្រួសារនីមួយៗផងដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេលោកតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ […]
ភ្ញៀវទេសចរយ៉ាងច្រើនកុះករ មានទាំងខ្មែរ និងបរទេស បាននាំគ្នាចូលទៅក្នុងបរិវេណ នៃប្រាសាទអង្គរវត្តនាខេត្តសៀមរាប ចាប់តាំងពីព្រលឹមស្រាងៗ ថ្ងៃទី២១ខែមីនាឆ្នាំ២០២២ ក្នុងបំណងឈរចាំមើលព្រឹត្តិការណ៍អច្ឆរិយៈដ៏អសា្ចរ្យគឺថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត។ ទេសចរដែលក្នុងដៃមានម៉ាស៊ីនថតរូប និងខ្លះកាន់ទូស័ព្ទដៃរង់ចាំថតជាស្រេចនោះ បាននាំគ្នាឈរចាំត្រៀបត្រា នៅមុខប្រាសាទអង្គរវត្ត ចាប់តាំងតែពីផ្ទៃមេឃនៅងងឹតមិនទាន់ភ្លឺច្បាស់ម្ល៉េះ ។ក៏ប៉ុន្តែ ទោះជាយ៉ាងណាការរង់ចាំរបស់ពួកហាក់ដូច ជាអ្វីៗមិនបានសមតាមបំណងដែលខំភ្ញាក់ពីព្រលឹម ហើយរូតរះទៅ កាន់ទីធ្លា មុខប្រាសាទអង្គរវត្ត នោះឡើយ ដោយសារតែវេលាម៉ោង ប្រមាណជា ៦និង៣០នាទីព្រឹក នៅចំពេលដែល ថ្ងៃរះដល់ចុងកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនោះបែរជាផ្ទៃមេឃមានពពកបាំង ធ្វើឱ្យបាត់រាងមូលរបស់ ព្រះអាទិត្យព្រមទាំងមិនសូវមានពន្លឺល្អផង ។ បើទោះបីយ៉ាងនេះក៏ដោយ ក្រុមភ្ញៀវទេសចរនៅតែសប្បាយរីករាយ និងទិដ្ឋភាពថ្ងៃរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្តនេះ ហើយអ្នកខ្លះ បានឱ្យដឹងថា ពួកគេ នឹងព្យាយាមតាមមើលព្រឹត្តិការណ៍ អច្ឆរិយៈនៅអង្គរវត្តនេះ បន្តទៀតនៅថ្ងៃទី២២ខែមីនាខាងមុខ ។ បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា បាតុភូតធម្មជាតិ នៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » […]
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់អង្គភាពនគរបាលទាំងអស់ ត្រូវកែសម្រួលរបៀបធ្វើការងារតាមបែបគន្លងថ្មី ដោយត្រូវផ្លាស់ប្ដូរវេនគ្នា លើកលែងតែកម្លាំងនគរបាលយុត្តិធម៌ ក្នុងនោះមេដឹកនាំធ្វើជាគំរូ ប្តូរវេនប្រចាំបញ្ជា មានការទទួលខុសត្រូវពីលើដល់ក្រោម។ ការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានក្នុងការបំពេញភារកិច្ចរបស់នគរបាលជាតិនៅទូទាំងប្រទេស ក្នុងឆមាសទី១ឆ្នាំ២០២១ និងបានធ្វើការព្យាករណ៍ វាយតម្លៃសភាពការណ៍ នាពេលខាងមុខដើម្បីត្រៀមលក្ខណៈចាត់វិធានការ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសបានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មី ដែលកំពុងប្រឈមការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងការវិវត្តថ្មីនៃជំងឺដ៏កាចសាហាវនេះ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ដឹកនាំជាគន្លឹះមួយចំនួន ដូចខាងក្រោម៖ * កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ន ម្ចាស់ការ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ពិសេសអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ […]